ព័ត៌មានអន្ដរជាតិ
ចិន ត្រៀមបញ្ជូនក្រុមអវកាសយានិកថ្មីទៅកាន់ស្ថានីយអវកាស Tiangong
ក្រុមអវកាសយានិកថ្មីរបស់ចិន នឹងត្រូវបញ្ជូនទៅកាន់ស្ថានីយអវកាស Tiangong នាយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា នេះ ដោយធ្វើដំណើរចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ស្ថិតនៅភាគពាយ័ព្យប្រទេស។ នេះបើយោងតាមការប្រកាសរបស់ទីភ្នាក់ងារអវកាសចិន China Manned Space Agency (CMSA)។
បេសកកម្មលើកនេះ នឹងត្រូវដឹកនាំដោយលោក Ye Guangfu ដែលជាអ្នកបើកយន្តហោះចម្បាំង និងជាអវកាសយានិកមួយរូប ធ្លាប់ចូលរួមក្នុងក្រុមអវកាសយានិក Shenzhou-13 កាលពីឆ្នាំ២០២១កន្លងទៅ។ កូនក្រុមរបស់លោក Guangfu មានអវកាសយានិកពីររូបដូចជា លោក Li Cong និងលោក Li Guangsu ដែលនឹងត្រូវបញ្ជូនទៅលំហអវកាសជាលើកដំបូង។
ចាប់តាំងពីស្ថានីយអវកាស Tiangong ត្រូវបានសាងសង់រួចនៅឆ្នាំ២០២២មក ចិនតែងបញ្ជូនក្រុមអវកាសយានិកផ្លាស់វេនគ្នាជានិច្ចទៅប្រចាំការ។ ក្នុងមួយលើកៗមានអវកាសយានិកចំនួន ៣រូប ដែលតម្រូវឲ្យនៅទីនោះរយៈពេល ៦ខែ។ ក្រុមអវកាសយានិកថ្មីលើកនេះ នឹងត្រូវជំនួសក្រុមចាស់ (Shenzhou-17) ដែលត្រូវបានគេបញ្ជូនទៅស្ថានីយ Tiangong កាលពីខែតុលា ឆ្នាំ២០២៣កន្លងមក។
បេសកកម្មរបស់ក្រុមថ្មី Shenzhou-18 មានដូចជាការអនុវត្តពិសោធន៍លើរូបវិទ្យា និងទំនាញ ព្រមទាំងវិទ្យាសាស្ត្រជីវិត។
លោក Lin Xiqiang អគ្គនាយករងទីភ្នាក់ងារអវកាសចិន CMSA បានប្រាប់សារព័ត៌មានក្នុងស្រុក Xinhua ថា ក្រុម Shenzhou-18 ក៏នឹងអនុវត្តផងដែរនូវគម្រោងស្រាវជ្រាវឧស្ម័នផ្ទះកញ្ចក់សកលកម្រិតខ្ពស់។
ស្ថានីយអវកាស Tiangong ប្រៀបដូចជាគ្រាប់ត្បូងដ៏មានតម្លៃមួយរបស់ចិននៅក្នុងកម្មវិធីរុករកលំហ ដែលធ្លាប់បានបញ្ជូនយានគ្មានមនុស្សបើកនៅលើភពអង្គារ និងផ្ទៃព្រះចន្ទ។ កាន់តែពិសេសជាងនេះ ស្ថានីយអវកាស Tiangong បានជួយលើកមុខមាត់មហាយក្សចិនឲ្យក្លាយជាប្រទេសឈរនៅលេខរៀងទី៣លើពិភពលោក ដែលមានសមត្ថភាពដាក់មនុស្សឲ្យប្រចាំការក្នុងគន្លងតារាវិថីបាន។
ស្ថានីយអវកាស Tiangong ត្រូវគេរំពឹងថា នឹងស្ថិតនៅក្នុងគន្លងកម្រិតទាបចន្លោះពី ៤០០ ទៅ ៤៥០គីឡូម៉ែត្រពីផែនដី យ៉ាងហោចក៏១០ឆ្នាំទៀតដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា