Connect with us

ចរាចរណ៍

អនុប្រធានមន្ទីរអប់រំខេត្តកែប បើករថយន្ដបុកចូលផ្ទះពលរដ្ឋបណ្ដាលឲ្យស្ដ្រីវ័យចំណាស់ម្នាក់​រងបួស

បានផុស

នៅ

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីថ្ងៃទី២២ ខែមេសា នៅវេលាម៉ោង ៣និង៣០នាទីរសៀល។ បើយោងតាមការលើកឡើងពីម្ចាស់ផ្ទះបានឲ្យដឹងនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះថា អ្នកបើកបរបង្កគឺលោក គីវ សាឌុំ គឺជាអនុប្រធានមន្ទីរអប់រំនិងយុវជនខេត្តកែប បានបើករថយន្តម៉ាក់ទំនើបមួយគ្រឿងម៉ាក RANGEROVER របស់ខ្លួន បុកចូលផ្ទះបណ្ដាលឲ្យស្ត្រីវ័យចំណាស់ម្នាក់រងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបានបន្តថា ករណីនេះអ្នកបើករថយន្ដបង្កបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣៣ កំពត-កែប ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចបង្គោលលេខ ១៤និង១៥ ស្រាប់តែរថយន្តបានផ្ទុះកង់មុខខាងឆ្វេង ក៏បណ្តាលឱ្យរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយគ្រួសារ នៅក្នុងភូមិអូក្រសារ សង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប បណ្តាល ឱ្យស្ត្រីជាវ័យចាស់ម្នាក់ជាម្ចាស់ផ្ទះដែលរងរបួស។ ស្ត្រីរងគ្រោះមានឈ្មោះ ឯម ផាន អាយុ ៧៨ ឆ្នាំ រងរបួសបាក់ដៃខាងស្តាំម្ខាងកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្តកែប។ ចំណែករថយន្តបង្កបានរងការខូចខាតបន្តិចបន្តួចភ្នែកខាងមុខ។

បើយោងតាមសមត្ថកិច្ចសង្កាត់អូរក្រសារ បានឱ្យដឹងថា លោក គីវ សាឌុំ គឺជាអនុប្រធានមន្ទីរអប់រំនិងយុវជនកីឡាខេត្តកែប បានបើករថយន្តស៊េរីទំនើបម៉ាក់ RANGEROVER ចេញពីមន្ទីរត្រឡប់ទៅផ្ទះវិញ នៅសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ប៉ុន្តែជាការចៃដន្យក៏ផ្ទុះកង់មុខផ្នែកខាងឆ្វេង ធ្វើឱ្យរថយន្តជ្រុលចូលទៅបុកផ្ទះពលរដ្ឋបណ្ដាលឱ្យស្ត្រីចំណាស់ម្នាក់រងរបួស និងត្រូវបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកែប ដើម្បីព្យាបាល ចំណែករថយន្តបង្កត្រូវបានកម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោកបានស្ទូចដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រងកែប ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម