Connect with us

អាជីព

​ម្ចាស់សិប្បកម្មច្នៃស្រាពីផ្លែឈើ ចាក់ដើមទុនជាង ៥ ម៉ឺនដុល្លារ

បានផុស

នៅ

ម្ចាស់សិប្បកម្មស្រាមៀនប៉ៃលិន លោក វួច ធុច អាយុ ៤១ ​បានចំណាយដើមទុនប្រមាណ ​៥ ម៉ឺនដុល្លារ ដើម្បី​បង្កើតសិប្បកម្មផលិតស្រាចេញពីផ្លែឈើក្នុងស្រុក។ ថវិកាជា ៥ ម៉ឺនដុល្លារ ​ចំណាយលើការទិញសម្ភារ ទីតាំង ​និងសេវាផ្សេងៗ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សិប្បកម្មរបស់លោក វួច ធុច ស្ថិតនៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនបានចាប់ផ្ដើមដំណើរការអាជីវកម្មស្រាមៀនប៉ៃលិន​នៅឆ្នាំ ២០១៨ ​ដែលជាផ្នែកមួយ​ជួយដល់កសិករដាំមៀន ​និងមានគម្រោងច្នៃផ្លែឈើផ្សេងៗទៀត ​ដូចជាផ្លែស្វាយកែវរមៀត ​និងផ្លែ​ទំពាំងបាយជូរជាដើម។

​ក្រៅពីស្រាមៀន ​បច្ចុប្បន្នសិប្បកម្មរបស់លោក ​ត្រៀមចេញផលិតផលស្រាដែលផលិតចេញ​ពីស្វាយ​កែវរមៀត​មួយមុខទៀត ​នៅខែសីហា ឆ្នាំ ​២០២៤ ​ខាងមុខនេះ ​បន្ទាប់ពីធ្វើតេស្ត​សាកល្បង​ម្ដងរួច​មក​ហើយ។

​លោក វួច ធុច ​ប្រាប់ថា ​បច្ចុប្បន្នលោកឃើញផ្លែស្វាយសល់ច្រើន ​មានអារម្មណ៍ថាស្ដាយ ​ក៏ចាប់ផ្ដើម​បន្តពង្រីក​ការកែច្នៃ ​បន្ថែម ​ខណៈលំនាំនៃការកែច្នៃប្រហាក់ប្រហែល ​និងស្រាទំពាំង​បាយ​ជូរ ​គ្រាន់តែ​ស្វាយ​មានជាតិអាស៊ីតច្រើនជាងបន្តិច។

​បច្ចុបន្ន​សង្វាក់ផលិតកម្ម​ស្រាមៀន​ផលិតបានប្រមាណ ​១.០០០ ដប ក្នុងមួយខែ ​សិប្បកម្មបាន​កាត់​បន្ថយការផលិត ​ខណៈការលក់​ចេញ​ធ្លាក់​ចុះ​ ដោយសារបញ្ហាសេដ្ឋកិច្ច។​

​ផលិតផលស្រាមៀនប៉ៃលិន ​ត្រូវបានឆ្លងកាត់ការធ្វើតេស្តពីមន្ទីរពិសោធន៍ របស់ក្រសួងឧស្សាហកម្ម និងរចនាឡូហ្គូជាបន្តបន្ទាប់។​

​បរិមាណ​ផ្លែ​មៀនរាយ ១ ​តោន ​អាចផលិត​ស្រា​បាន ៥០០ ​ដប ផ្លែ​មៀន​​​ល្អ ​អាច​ផលិត​បាន​រហូត​ដល់ ១ ០០០​ ដប​ក្នុង​បរិមាណ​មៀន ១​ តោន​ដូច​គ្នា។ ស្រាមៀន​ប៉ៃលិន​មានតម្លៃ ៦ ម៉ឺនរៀល (១៥ដុល្លារ) ១ ដបនាពេលបច្ចុប្បន្ន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៦ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម