Connect with us

ព័ត៌មានជាតិ

នាយកដ្ឋាន​ជំនាញ​ និង​ UNICEF​សហការ​គ្នា​បន្ថែម​ផ្លាស់​ឥរិយាបថ​ សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​​

បានផុស

នៅ

​លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម បាន​ថ្លែងថា ក្នុងនាម​ក្រសួង​សង្គមកិច្ច​បានរៀបចំ​ផែនការ​រួចជាស្រេច​លើ​ការរៀបចំ​សកម្មភាព​បន្ថែម​នៃ​ការ​ប្រាស្រ័យ​ទាក់ទង ដើម្បី​ផ្លាស់​ឥរិយាបថ​ សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឈួ​រ សុ​បញ្ញា អះអាង​បែបនេះ​ក្នុង​ពេល​ប្រជុំ​ជាមួយ​តំណាង​អង្គការ UNICEF​នា​ថ្ងៃទី​២៣ ខែកុ​ម្ភៈ ឆ្នាំ​២០២១​ ដើម្បី​ផ្លាស់​ឥរិយាបថ​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​។​

​លោក ឈួ​រ សុ​បញ្ញា​បាន​ថ្លែងថា បន្ទាប់ពី​មានការ​អំពាវនាវ​ក្រសួង​សង្គមកិច្ច​រួចមក​សក​ម្ម​ភាព​របស់​CTP​ជាប្រចាំ​ថ្ងៃ​នៃ​ការ​ទទួល​ផល​របស់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ​គ្រប់​មូលដ្ឋាន​ បាន​មក​ទទួល​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​ដល់ដៃ​ផ្ទាល់​ជា​ហូរហែ​តែម្ដង​ដោយ​នៅ​ថ្នាក់​រាជធានី មាន​រដ្ឋបាល​រាជធានី មាន​មន្ទីរ​សង្គមកិច្ច និង​នៅ​ខេត្ត​មន្ទីរ​សុខាភិបាល​ហើយ​នៅ​ថ្នាក់ឃុំ សង្កាត់ មាន​រដ្ឋបាល​ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​។​

​ផ្អែក​តាម​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ពី​ក្រសួងសុខាភិបាល​ទៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា ដើម្បី​គ្រប់គ្រង និង​អនុវត្ត​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ ហើយ​បាន​នឹង​កំពុង​បន្ត​សហការ​ជាមួយ​អង្គការ UNICEF​ដើម្បី​ផ្លាស់​ឥរិយាបថ​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​តែម្ដង​។​

​សូម​បញ្ជាក់​ថា កម្មវិធី​នេះ ត្រូវ​បាន​ប្រើប្រាស់​យន្តការ​អនុវត្ត​ជា​លក្ខណៈ​អន្តរ​ស្ថាប័ន ដែល​មាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​ក្នុងនោះ​នៅ​ថ្នាក់ជាតិ​មាន​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រ​សួង​មហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងផែនការ និង​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​។ នៅ​ថ្នាក់​រាជធានី ខេត្ត មាន​រដ្ឋបាល​រាជធានី​ខេត្ត មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា និង​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត និង​នៅ​ថ្នាក់ឃុំ សង្កាត់ មាន​រដ្ឋបាល​ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ដែល​នៅក្បែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក ប៉ែន បូណា៖ប្រពៃណីតជំនាន់របស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ហាម៉ាស ត្រៀម​ដោះលែង​​ស្ត្រី​ជាទាហាន​អ៊ីស្រាអែល​៤នាក់ នៅ​ក្នុង​ការ​ដោះដូរ​លើកទី២

ព័ត៌មានជាតិ៥៥ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម