Connect with us

ព័ត៌មានអន្ដរជាតិ

គូស្នេហ៍​មហាសេដ្ឋី​ឥណ្ឌា​ ​លះបង់​ទ្រព្យសម្បត្តិ​ ដើម្បី​ បួសជា​ព្រះសង្ឃ​

បានផុស

នៅ

អតីតមហាសេដ្ឋីអចលនទ្រព្យឥណ្ឌាលោក Bhavesh Bhandari និងភរិយា Jinal Bhandari បានលះបង់ទ្រព្យសម្បត្តិ ១៩ លានផោន (២៣.៦ លានដុល្លារអាមេរិក) ដើម្បីចិញ្ចឹមជីវិតរបស់ព្រះសង្ឃ Jain ព្រមទាំងចង់ក្លាយជាព្រះសង្ឃផងដែរ។

កាសែត The Mirror រាយការណ៍ថា នៅដើមខែនេះ នៅក្នុងរដ្ឋកំណើតរបស់ពួកគេគឺរដ្ឋ Gujarat ប្ដីប្រពន្ធ Bhavesh និង Jinal បានរៀបចំពិធីមួយដែលពួកគេបានលះបង់ទ្រព្យសម្បត្តិទាំងអស់ ដោយចែកចាយទៅកាន់ហ្វូងមនុស្សពីលើរទេះសេះ។ របស់របរដែលប្តីប្រពន្ធបានចែកនោះ រួមមានសម្លៀកបំពាក់ ទូរស័ព្ទដៃ ម៉ាស៊ីនត្រជាក់ និងលុយកាក់ផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើយ៉ាងណាក៏ដោយ ក្រោយមានមានការជំរុញទឹកចិត្តដោយកូនៗរបស់ពួកគេ ម្នាក់មានអាយុ១៩ ឆ្នាំ និង ១៦ ឆ្នាំ ដែលបានចូលបួសចាប់តាំងពីឆ្នាំ ២០២២ ឥឡូវនេះ Bhavesh និង Jinal កំពុងរៀបចំខ្លួនដើម្បីចាប់ផ្តើមជីវិតថ្មីរបស់ពួកគេក្នុងនាមជាព្រះសង្ឃ Jain ដូចគ្នា។

លោក Bhavesh បានសម្តែងថា ការសុំឪពុកម្តាយរបស់គាត់ឲ្យអនុញ្ញាតគាត់ចូលបួសព្រះសង្ឃគឺជាការពិបាក។ យ៉ាង​ណា​ក៏​ដោយ គាត់​នៅ​តែ​ប្រកាន់​ខ្ជាប់​ដោយ​ជឿ​ថា​ នេះ​ជា​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​សម្រាប់​ការ​រស់​នៅ។ ​ក្នុងនោះផងដែរ​ លោកបាននិយាយថា “ខ្ញុំបានរស់នៅយ៉ាងឡូយឆាយ ហើយមិនជួបការលំបាក សូម្បីតែនៅក្នុងអាជីវកម្មរបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្តនឹងការសម្រេចចិត្ត” ។

ដោយឡែក យោងតាមគេហទំព័រ The Sun បានបញ្ចាក់ដែរថា ជីវិតរបស់ព្រះសង្ឃ Jain ត្រូវបានកំណត់ដោយការដើរដោយជើងទទេរ កាន់តែចាន អំបោស និងសម្លៀកបំពាក់ពីរ ហើយបរិភោគតែអាហារពីប្រភពសប្បុរស។ ជាពិសេសត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​មនុស្ស​ស្លូតបូត​និង​មិន​ហិង្សា​បំផុត​ក្នុង​ប្រទេស​ឥណ្ឌាឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រធាន Samsung ក្លាយជាអ្នកមានបំផុតក្នុងប្រទេសកូរ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម