ព័ត៌មានអន្ដរជាតិ
WHO រកឃើញថា បច្ចុប្បន្ន ក្មេងស្រីផឹកស្រាច្រើនជាងក្មេងប្រុស
អង្គការសុខភាពពិភពលោក (WHO) បានរកឃើញថា បច្ចុប្បន្ន មានក្មេងស្រីផឹកស្រាច្រើនជាងក្មេងប្រុសទៅទៀត ពោលគឺទូទាំងពិភពលោក មានកុមារអាយុ១៥ឆ្នាំប្រមាណ៥៧% បានសេពគ្រឿងស្រវឹង ហើយក្នុងនោះមាន៥៩%ជាក្មេងស្រី និង៥៦%ជាក្មេងប្រុស។ នេះបើតាមការចុះផ្សាយរបស់ CNA នៅថ្ងៃព្រហស្បតិ៍ទី២៥ខែមេសា។
បើគិតនៅអាយុ១៥ឆ្នាំ, មានក្មេងស្រី៣៨%និយាយថា ពួកគេផឹកស្រាដល់ថ្នាក់ស្រវឹងយ៉ាងហោចណាស់ម្តងក្នុងរយៈពេល៣០ថ្ងៃ ខណៈក្មេងប្រុសមានតែ ៣៦%ប៉ុណ្ណោះ។
យោងតាមស្ថាប័ន WHO ប្រចាំអឺរ៉ុប, ការរកឃើញទាំងនេះ បានបង្ហាញយ៉ាងច្បាស់ ពីតម្រូវការជាបន្ទាន់ឲ្យមានវិធានការគោលនយោបាយល្អប្រសើរជាងមុន ដើម្បីការពារកុមារនិងយុវជនពីគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រឿងស្រវឹង”។
មិនមែនត្រឹមគ្រឿងស្រវឹងទេ, WHO ក៏បង្ហាញក្តីកង្វល់ជាពន់ពេកផងដែរ ចំពោះក្មេងជំទង់ដែលកំពុងជក់បារីអេឡិចត្រូនិក ក្នុងអត្រាដ៏គួរឲ្យព្រួយបារម្ភ។ ប្រហែល៣២%នៃកុមារអាយុ១៥ឆ្នាំ បានប្រើប្រាស់បារីអេឡិចត្រូនិច ក្នុងនោះមាន២០% បានជក់ម្តង ក្នុងរយៈពេល៣០ថ្ងៃ។
សូមបញ្ជាក់ថា របាយការណ៍អំពីការសេពគ្រឿងស្រវឹងនិងជក់បារីអេឡិចត្រូនិក គឺផ្អែកលើទិន្នន័យស្ទង់មតិរួមគ្នាពីមនុស្សប្រមាណ ២៨០ ០០០នាក់អាយុ១១ដល់១៥ឆ្នាំ នៅអឺរ៉ុប អាស៊ីកណ្តាល និងកាណាដា។
នាយកប្រចាំតំបន់របស់ WHO លោក Hans Kluge បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ការប្រើប្រាស់សារធាតុគ្រោះថ្នាក់ដ៏ទូលំទូលាយបែបនេះ ក្នុងចំណោមកុមារនៅប្រទេសជាច្រើនទូទាំងតំបន់អឺរ៉ុប និងលើសពីនេះ គឺជាការគំរាមកំហែងសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ ជាទីបំផុត”។
ស្របពេលជាមួយគ្នានោះដែរ លោក Kluge បានអំពាវនាវឲ្យមានការយកពន្ធខ្ពស់ រឹតត្បិតលើការលក់គ្រឿងស្រវឹងនិងបារីអេឡិចត្រូនិកដល់កុមារ ក៏ដូចការផ្សាយពាណិជ្ជកម្មផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្រាបៀ ABC Reserve ពង្រីកគំរូកំប៉ុងជាមួយទម្រង់វែងថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា