Connect with us

សេដ្ឋកិច្ច

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាមក្នុងត្រីមាសទី១កើនឡើងជាង២៤ភាគរយ

បានផុស

នៅ

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-វៀតណាមសម្រេចបានទឹកប្រាក់ប្រមាណ​២,៣២៥ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសទី១​មានកំណើន២៤,៥ភាគរយធៀបនឹង​រយៈពេល​ដូចគ្នាកាលពីឆ្នាំមុន ខណៈអ្នកជំនាញលើកឡើងថា កំណើនដ៏ខ្ពស់​នេះឆ្លុះបញ្ចាំង​អំពីភាពល្អប្រសើរនៃទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសជិតខាងទាំងពីរ។

យោងតាមរបាយការណ៍ពីអគ្គនាយដ្ឋានគយនិងរដ្ឋ​ករកម្ពុជា (GDCE) ចេញផ្សាយកាលពី​ពេលថ្មីៗ​កន្លងមកនេះ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរសម្រេចបាន ទឹកប្រាក់ ២,៣២៥ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសទី១ធៀបនឹង១,៨៦៧កាលពីត្រីមាសទី១ឆ្នាំមុន ដោយបានកើនឡើង២៤,៥ភាគរយ។ ក្នុងនោះការនាំចេញពីកម្ពុជាសម្រេចបាន ទឹកប្រាក់ ១,៨៦៧ពាន់លានដុល្លារ កើនឡើង៥៣ភាគរយ ខណៈដែលការនាំចូលពីវៀតណាមមាន ទឹកប្រាក់ប្រមាណ៩៣៤លានដុល្លារថយចុះ២,៥ភាគរយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា លោក លឹម ហេង បាន​ឱ្យដឹងថា ​​​កំណើន​ទឹក​ប្រាក់​ពាណិជ្ជ​កម្ម​ទ្វេភាគីក្នុងត្រីមាសទី១ឆ្នាំនេះ ពិសេស​ការ​នាំ​ចេញ​របស់​កម្ពុជា​គឺ​បញ្ជាក់​ថា សមត្ថភាព​ផលិត​កម្ម​នៅ​កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​មុខ​។

លោក​បន្ត​ថា ​វៀតណាម គឺ​ជា​ទីផ្សារ​សំខាន់​សម្រាប់​ផលិត​ផល​កសិកម្ម​កម្ពុជា ដោយ​នៅ​រដូវ​ប្រមូល​ផល​ម្តង​ៗ​តែង​មាន​ក្រុម​ឈ្មួញ​ជា​ច្រើន​មក​ប្រមូល​ទិញ​កសិផល​ពី​កម្ពុជា​នាំ​ទៅ​ប្រទេស​វៀតណាម ព្រោះ​ភាគី​វៀតណាម មាន​ទុន​ច្រើន មាន​ឃ្លាំង​ស្តុក ​និង​មាន​សិប្បកម្ម/​រោងចក្រ​កែ​ច្នៃ​ច្រើន​ជាង​កម្ពុជា​។​ កម្ពុជា​-​វៀត​ណាម ក៏​មាន​ច្រក​ព្រំដែន និង​ហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់​ជា​មួយ​គ្នា​ច្រើន​ដែរ​។​

លោក​បាន​បន្ថែម​ថា៖​«​ភាព​វិជ្ជមាន​នៃ​ជញ្ជីង​ពាណិជ្ជ​កម្ម​ទ្វេភាគី ពិសេស​ការ​នាំ​ចេញ​របស់​កម្ពុជា ​គឺ​បញ្ជាក់​ថា​កម្ពុជា​-​វៀតណាម មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​លើ​គ្រប់​ផ្នែក»។

លោក​ប្រាប់​ទៀត​ថា ក្រៅ​ពី​ការ​នាំ​ចេញ-​នាំ​ចូល​ទំនិញ បច្ចុប្បន្ន​ក៏​មាន​វិនិយោគិន​វៀតណាម​កំពុង​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​ចម្រុះ​ជា​ច្រើន​ផងដែរ​ដូច​ជា កសិកម្ម ឧស្សាហ​កម្ម ធន​ធាន​រ៉ែ ដឹក​ជញ្ជូន​ និង​ហិរញ្ញ​វត្ថុ​ជា​ដើម​។

ប្រធាន​សមាគម​ស្វាយ​ចន្ទី​កម្ពុជា លោក អួន ស៊ីឡុត ក៏បាន​ប្រាប់​ថា បច្ចុប្បន្ន​ទិន្នផល​គ្រាប់​ស្វាយ​ចន្ទី​ឆៅ ដែល​កម្ពុជា​ប្រមូល​បាន​ជាង ៩០​ភាគ​រយ​ត្រូវ​បាន​ឈ្មួញ​ប្រមូល​ទិញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ព្រោះ​វៀតណាម មាន​ដើម​ទុន​ច្រើន​ មាន​ឃ្លាំង​ស្តុក រោងចក្រ​កែច្នៃ និង​មាន​ទីផ្សារ​នាំ​ចេញ​ច្រើន​ជាង​កម្ពុជា​។

លោក​បាន​អះអាង​ថា៖​«​វៀតណាម ជា​ទីផ្សារ​លំដាប់​លេខ​១​របស់​កម្ពុជា ក្នុង​ការ​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ឆៅ។ ក្រៅ​ពី​ផលិត​ផល​គ្រាប់​ស្វាយ​ចន្ទី​ឆៅ ក៏​មាន​ផលិត​ផល​សកិកម្ម​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បាន​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម»។

យោងតាមទិន្នន័យ​ GDCE ​ ក្នុង​ឆ្នាំ​២០២៣ ការ​នាំ​ចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា-​វៀតណាម មាន​ទឹក​ប្រាក់​សរុប​ ៦,៥៨​ពាន់​លាន​ដុល្លារ កើន​ឡើង ៧,៣​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ដែល​មាន​ ៥៦,១៣​ពាន់​លាន​ដុល្លារ។ ក្នុង​នោះ​ការ​នាំ​ចេញ​របស់​កម្ពុជា មាន​ចំនួន ២,៩៧​ពាន់​លាន​ដុល្លារ កើន​ឡើង ៣៧,១​ភាគ​រយ​ និង​ទំនិញ​វៀតណាម​នាំ​មក​កម្ពុជា​ ៣,៦១​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ ៨,៩​ភាគ​រយ។ ​

យោង​តាម​លោក លឹម ហេង ផលិត​ផល​សំខាន់​ៗ​ដែល​កម្ពុជា នាំ​ទៅ​វៀតណាម រួម​មាន​ដូច​ជា ស្រូវ, កៅស៊ូ, ស្វាយ​ចន្ទី, ដំឡូងមី ពោត ចេក ស្វាយ ថ្នាំ​ជក់ និង​ធនធាន​ធម្ម​ជាតិ​ ចំណែក​វៀតណាម​នាំ​មក​វិញ ​មាន​ដូច​ជា សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេង​ឥន្ធនៈ ខបករណ៍​អេឡិច​ត្រូនិក-​អគ្គិសនី ជី​កសិកម្ម គ្រឿង​ទេស និង​បន្លែ ផ្លែឈើ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ វិនាទី មុន

កិច្ចព្រមព្រៀង IPO សម្ងាត់របស់ប្រធាន HYBE ជាមួយភាគហ៊ុនឯកជន រងភាពចម្រូងចម្រាស

ព័ត៌មានជាតិ៩ នាទីutes មុន

សម្ដេច ហេង សំរិន យកថ្ងៃខួប២ធ្នូ អំពាវនាវពលរដ្ឋបន្តការពារសន្តិភាពដែលរកបានដោយលំបាក

កីឡា១១ នាទីutes មុន

រសៀលនេះ នារីកម្ពុជា សម្លឹង​ឱកាស​បង្កើត​កំណត់​ត្រា​ទី២ ប៉ះ ទីម័រ​ខាង​កើត

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ការ​ប៉ះ​ទង្គិច​គ្នា​ខាង​និកាយ​សាសនា​អ៊ីស្លាម​​​នៅ​ប៉ាគីស្ថាន​​បណ្តាល​​​ជាង​​​១៣០​នាក់​ស្លាប់​

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្រ្តីក្រសួងរ៉ែ ដាក់​លក្ខខណ្ឌ​​ឲ្យ​ផ្តល់តំណែង​ស្រ្តី​ខ្មែរ​​យ៉ាង​​តិច ១ រូប កាន់តួនាទី​​អនុប្រធាន​ រាល់​អ្នកអនុវត្ត​គម្រោង​ថាមពលព្រះអាទិត្យ

Sokha Hotels

ព័ត៌មានពេញនិយម