ចរាចរណ៍
របួសមនុស្សជាង១០នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅចំណោតយាយម៉ៅ ពេជ្រនិល
សេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងនារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ មានរថយន្តសណ្តោងរ៉ឺម៉ក ១គ្រឿង ដឹកខ្សាច់ពេញបានរអិលថយក្រោយបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ប៉ះរថយន្តជាច្រើនគ្រឿង បណ្តាលឱ្យមានមនុស្សជាង១០នាក់រងរបួស ខណៈពេលបើកឡើងចំណោតជ្រោះលោកយាយម៉ៅពេជ្រនិលមិនរួច។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់រថយន្តធន់ធំរអិលថយក្រោយនេះ បានកើតឡើងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ត្រង់ចំណុចចំណោតលោកយាយម៉ៅពេជ្រនិល ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ (១០២-១០៣) ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមរបាយការណ៍បឋម បានឱ្យដឹងថា ក្នុងហេតុការណ៍រថយន្តរអិលធ្លាក់ចំណោតលោកយាយម៉ៅពេជ្រនិលខាងលើបណ្តាលឱ្យមានមនុស្សបួសធ្ងន់ និងស្រាលសរុបចំនួន១២នាក់។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច បានចុះទៅអន្តរាគមន៍ជួយសង្គ្រោះអ្នករបួសបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ និងបានសម្រួលចរាចរជូនអ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ផងដែរ។

នៅចំពោះមុខសមត្ថកិច្ចជំនាញកំពុងធ្វើការវាស់វែង និងរកមធ្យោបាយដើម្បីស្ទូចរថយន្តដែលជួបគ្រោះចេញពីផ្លូវ ដើម្បីយកទៅរក្សាទុក និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
អត្ថបទ៖ ភួង រដ្ឋា



-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?