Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ២ ទទួលបានសិទ្ធិសាងសង់ផ្លូវបេតុង ២ ខ្សែក្នុងក្រុងសួង

បានផុស

នៅ

រដ្ឋបាលក្រុងសួងនៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ បានជ្រើសរើសដាក់ឲ្យមានការប្រកួតប្រជែង ផ្តល់សិទ្ធិដល់ក្រុមហ៊ុនទាំងអស់ ប្រកប​ដោយតម្លាភាព និងមានលក្ខណៈទីផ្សារសេរីច្បាស់លាស់ ក្នុងការដេញថ្លៃគម្រោងផ្លូវបេតុងអាមេចំនួន២ខ្សែ ខណៈមានក្រុមហ៊ុនចំនួន២ ត្រូវបានជ្រើសរើសក្នុងចំណោមក្រុមហ៊ុនចូលរួមដេញថ្លៃចំនួន ៩។

រូបភាពតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សឹន គិរីវ៉ាន់ឌី នាយកទីចាត់ការផែនការ វិនិយោគខេត្តបានថ្លែងថា អ្នកទទួលការសុទ្ធតែជាមនុស្សមានធនធាន និងមានបទពិសោធន៍រាប់ឆ្នាំមកហើយ ការដេញថ្លៃគម្រោងគឺតម្រូវឲ្យអ្នកទទួលការណាដែលបានដាក់តម្លៃទាបជាងគេ នឹងទទួលបានសិទ្ធិក្នុងការសាងសង់ តែតម្លៃមិនមែនទាបរហូតដល់ផ្លូវគ្មានគុណភាពនោះទេ គឺធ្វើយ៉ាងណាឲ្យបានលទ្ធផល​ទាំងអស់គ្នា អ្នកទទួលការក៏ចំណេញ ផ្លូវក៏មានគុណភាព ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការអាស្រ័យផលលើផ្លូវនេះ។

លោក ជា ណារ៉ុន អភិបាលក្រុងសួង បានថ្លែងបញ្ជាក់ពីការប្រកួតប្រជែងថ្ងៃនេះ លទ្ធផលក្នុងសង្កាត់សួង/ក្រុងសួង ផ្លូវបេតុង១ខ្សែប្រវែង ២៤០ ម៉ែត្រ ទទឹង៦ម៉ែត្រ បានទៅក្រុមហ៊ុន ថេង រីតា ដែលមានតម្លៃប៉ាន់ស្មានជិត១៩៥លានរៀល ហើយតម្លៃដេញបាន ជិត១៩០លានរៀល។

រីឯនៅក្នុងសង្កាត់វិហារលង់ ផ្លូវប្រវែង២២០ម៉ែត្រ ទទឹង៦ម៉ែត្រ តម្លៃប៉ាន់ស្មានជិត១៧៩លានរៀល តម្លៃដេញ​១៧៣ លានរៀល បានទៅក្រុមហ៊ុន ហួត ឆៃលីម។

ចំពោះក្រុមហ៊ុនទាំងពីរបន្ទាប់ពីបានសិទិ្ធក្នុងការសាងសង់ហើយ ត្រូវរួសរាន់ប្រញាប់ដាក់គ្រឿងចក្រធ្វើទៅតាមកិច្ចសន្យា កុំអូសក្រឡានាំឲ្យខាតពេលវេលា គ្មានការលួចបច្ចេកទេស ធ្វើឲ្យទាន់សភាពការណ៍ ដើម្បីប្រគល់ផ្លូវជូនប្រជាពលរដ្ឋឲ្យពួកគាត់មានលទ្ធភាពអាស្រ័យផលលើផ្លូវនេះ។

ផ្លូវល្អអាចទទួលយកបាន ដោយមានការឯកភាពពីក្រុង គណៈកម្មការលទ្ធកម្មសង្កាត់ទាំងពីរ ទាំងខាងបច្ចេកទេស និងប្រជាពលរដ្ឋ នោះទើបជាភាពជោគជ័យរបស់យើងទាំងអស់គ្នា៕

សាន វិឡែម ២៥.៤.២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២៤ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម