ព័ត៌មានអន្ដរជាតិ
ត្រីបាឡែន ៣១ ក្បាលងាប់នៅឆ្នេរសមុទ្រភាគខាងលិច អូស្ត្រាលី
ត្រីបាឡែនជាង ១០០ ក្បាលដែលជាប់នៅឆ្នេរសមុទ្រភាគខាងលិចប្រទេសអូស្ត្រាលីត្រូវបានជួយសង្គ្រោះ ខណៈដែល ៣១ ក្បាលផ្សេងទៀតបានងាប់ ក្រោយទើរនៅលើច្រាំង ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៥ ខែមេសានេះ ។

ក្រុមអ្នកស្ម័គ្រចិត្តរាប់រយនាក់បានជួយសង្រ្គោះត្រីបាឡែនប្រមាណ ១០០ ក្បាលក្នុងចំណោម ២០០ ក្បាលដែលអណ្ដែតមកជាប់នៅលើតំបន់ឆ្នេរ Toby’s Inlet ហើយមាន ៣១ ក្បាលបានងាប់មិនអាចជួយសង្គ្រោះបានឡើយ ខណៈក្រុមអ្នកជួយសង្គ្រោះបានព្យាយាមសម្រួលត្រីបាឡែនទាំងនោះឲ្យដាក់ក្បាលរបស់ពួកវាចេញពីទឹកដើម្បីអាចដកដង្ហើមបាន ។
ស្របពេលជាមួយគ្នានេះ រយៈពេល ១ ម៉ោងក្រោយមកត្រីបាឡែនដែលនៅរស់រានមានជីវិតបានហែចូលទៅសមុទ្រវិញ ចំណែកត្រីបាឡែនដែលងាប់ត្រូវបានអូសចេញពីទឹក ដើម្បីកុំឲ្យគ្រោងឆ្អឹងរបស់ពួកវាក្លាយជាចំណីត្រីឆ្លាម ។

គួរបញ្ជាក់ថា ទីក្រុង Dunsborough គឺជាកន្លែងដែលធ្លាប់មានត្រីបាឡែនហែអណ្ដែតមកទើរជាប់ចំនួន ៣២០ ក្បាលក្នុងឆ្នាំ ១៩៩៦ ខណៈពេលនោះមានងាប់តែ ២០ ក្បាលប៉ុណ្ណោះ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានជួយទាន់ពេលវេលា ។
ឆ្លើយតបនឹងបញ្ហានេះ អ្នកវិទ្យាសាស្ត្រក៏ទាន់ហ៊ានដាក់ការសន្និដ្ឋានពីមូលហេតុអ្វីដែលបណ្តាលឲ្យត្រីបាឡែនទើរមកជាប់នោះទេ ខណៈមានទ្រឹស្ដីរួមបានលើកឡើងថា ត្រីបាឡែនទាំងនេះកំពុងហែគេចពីសត្វត្រីបាឡែនឈ្មោលតាមប្រមាញ់ មួយវិញទៀតសំឡេងរំខាននៅក្រោមសមុទ្រដែលបង្កដោយមនុស្សក៏អាចជាការរំខានដល់ការហែកម្សាន្តរបស់ពួកវាផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ