ព័ត៌មានអន្ដរជាតិ
ប្រទេសនៅអាហ្វ្រិកក្លាយជាសមរភូមិដណ្ដើមឥទ្ធិពលវិនិយោគរវាងចិន និងអាមេរិក
ការប្រកួតប្រជែងអំណាចសកលរវាងចិន និងសហរដ្ឋអាមេរិកកាន់តែក្តៅថែមមួយកម្រិតទៀតក្នុងបណ្តាប្រទេសនៅអាហ្វ្រិក ជាពិសេសការដណ្ដើមដៃគូវិនិយោគ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅ ។
ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសចិនបាននិងកំពុងព្យាយាមដណ្តើមយកទីតាំងនៅទ្វីបអាហ្រ្វិក ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងស្វែងរកការជឿទុកចិត្តឡើងវិញពីដៃគូរវិនិយោគ ។ ងាកមកមើលការវិនិយោគរបស់ចិននៅតង់សានីដែលជាប្រទេសមួយមានសេដ្ឋកិច្ចរីកចម្រើនបំផុតនៅទ្វីបអាហ្រ្វិកបានកើនឡើងយ៉ាងសម្បើម ដោយក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ពោលចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣ ប្រទេសចិនបានបណ្តាក់ទុនវិនិយោគជិត ១០ ពាន់លានដុល្លារអាមេរិក ។
ក្រៅពីប្រទេសតង់សានី ចិនក៏សម្លឹងឃើញប្រទេសអ៊ូហ្គង់ដា និងស៊ូដង់ខាងត្បូងផងដែរ ខណៈនៅប្រទេសស៊ូដង់ខាងត្បូង រដ្ឋាភិបាលទីក្រុងប៉េកាំងមានចំណែកប្រហែល ៧៥ ភាគរយនៃការនាំចេញប្រេង និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសក្រីក្រមួយនេះ ។
ចំណែកឯ សហរដ្ឋអាមេរិកក៏កំពុងបង្កើតការវិនិយោគជាយុទ្ធសាស្ត្រ និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មផងដែរ ។គិតត្រឹមខែធ្នូឆ្នាំមុន សហរដ្ឋអាមេរិកមានគម្រោងចំនួន ២៨៣ ដែលបានចុះបញ្ជីនៅមជ្ឈមណ្ឌលវិនិយោគប្រទេសតង់សានី ខណៈអាជីវកម្មទាំងនោះផ្តល់ការងារដោយផ្ទាល់ និងប្រយោលប្រហែល ៥៥,០០០ នាក់ ។
ស្របពេលជាមួយគ្នានេះ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris កាលពីឆ្នាំមុនបានសន្យាថានឹងជួយសម្រួលដល់ការផ្ដល់ហិរញ្ញប្បទានរហូតដល់ ៥០០ លានដុល្លារអាមេរិកដើម្បីជួយក្រុមហ៊ុនអាមេរិកនាំចេញទំនិញ និងសេវាកម្មទៅកាន់ប្រទេសតង់សានី ។
បើទោះបីជាចិនកំពុងនាំមុខក្នុងការវិនិយោគនៅអាហ្វ្រិក តែវាមិនយឺតពេលទេសម្រាប់សហរដ្ឋអាមេរិកក្នុងការព្យាយាម និងឲ្យតាមទាន់ ជាពិសេសក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនអាហ្វ្រិកដោយការផ្តល់នូវឱកាសការងារ និងបណ្តុះបណ្តាលជំនាញកាន់តែប្រសើរឡើងនៅទីនោះ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី