Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរដល់យុវជន ដែលខិតខំផលិតមាតិកា លើកស្ទួយវប្បធម៌ខ្មែរ

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ដែលបានចំណាយទាំងថវិកា ពេលវេលា និងកម្លាំងកាយចិត្ត ខិតខំផលិតមាតិកានានាដើម្បីលើកស្ទួយ និងរក្សាវប្បធម៌ខ្មែរគ្រប់ទម្រង់។

នាឱកាសអញ្ជើញជាអធិបតី “ ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ” នៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានប្រជាពលរដ្ឋខ្មែរជាច្រើនដែលមានទឹកចិត្តខ្លួនឯងបង្កើតមាតិកានានា ផ្សព្វផ្សាយពីវប្បធម៌ខ្មែរ។ សម្តេចធិបតី ថ្លែងយ៉ាងដូច្នេះថា៖«យើងមានប្រជាពលរដ្ឋខ្មែរច្រើនណាស់ ជាពិសេសយុវជន ដែលមានឆន្ទៈទឹកចិត្តធ្វើខ្លួនឯង អ្នកខ្លះមានធនធានខ្លួនឯងធ្វើប៉ុន្មានបានប៉ុណ្ណឹង ដើម្បីផលិត និងជួយនូវវិស័យសិល្បៈវ ប្បធម៌របស់យើង  ហើយនេះគឺជាស្មារតីល្អណាស់ ហើយខ្ញុំសូមធ្វើការកោតសរសើរចំពោះទឹកចិត្តពលរដ្ឋខ្មែរ ជាពិសេសយុវជនដែលខំប្រឹងធ្វើទាំងនេះ»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនេះ សម្តេចធិបី សម្តែងការរីករាយជាខ្លាំងនៅពេលឃើញបងប្អូនប្រជាពលរដ្ឋ បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរយ៉ាងច្រើនកុះករ និងគ្រប់ទីកន្លែងនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗនេះ។ សម្តេចធិបតី មានប្រសាសន៍ថា៖« ខ្ញុំសប្បាយចិត្តនិងមានការរំភើប ពេលឃើញការចូលរួមពលរដ្ឋខ្មែរលេងល្បែងប្រជាប្រិយខ្មែរគ្រប់កន្លែងទាំងអស់ មិនមែនតែអ្វីដែលរាជ ធានី-ខេត្តរៀបចំនោះទេ គឺនៅតាមបណ្តាលស្រុក ក្រុង គឺមានការរៀបចំជំរុញការលេងល្បែងប្រជាប្រិយឡើងវិញ»។

សម្តេចធិបតី បានគូសរំលេចទៀតថា សកម្មភាពទាំងនេះគឺជាឆន្ទៈផុសផុល ហើយគឺជាសញ្ញាវិជ្ជមាន និងជាកត្តាចាំបាច់នៅក្នុងការថែរក្សាវប្បធម៌ ការគាំទ្រ និងការអនុវត្តជាប្រចាំ ដោយបន្ថែមថា ការថែរក្សាវប្បធម៌មិនមែនជាកាតព្វរបស់នរណាម្នាក់នោះទេ គឺជាកាតព្វរបស់យើងទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ នាទីutes មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ១ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ៨ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម