Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង ព្រមានថា ការដាក់អាវុធនុយក្លេអ៊ែរអាមេរិក នៅប៉ូឡូញ នឹងបង្កគ្រោះថ្នាក់

បានផុស

នៅ

ស្របពេលដែលថ្មីៗនេះ មានផ្ទុះរឿងរ៉ាវពាក់ព័ន្ធការយកអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ទៅដាក់នៅប៉ូឡូញ ជាប់មាត់ទ្វាររុស្ស៊ី ស្រាប់តែប្រទេសបារាំង បានចេញមុខ ប្រឆាំងដាច់ខាតនឹងទង្វើបែបនេះ។

អាវុធនុយក្លេអ៊ែររបស់អាមេរិក (រូបថត៖ កងទ័ពអាកាសអាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែមេសាថា ការដាក់ពង្រាយបែបនោះ នឹងបំពានលើកិច្ចព្រមព្រៀងគ្រប់គ្រងសព្វាវុធសំខាន់ៗរវាងណាតូនិងរុស្ស៊ី ហើយអាចបង្កគ្រោះថ្នាក់ទៀតផង។

ក្នុងបទសម្ភាសជាមួយកាសែត Frankfurter Allgemeine Zeitung របស់អាឡឺម៉ង់ លោក Lecornu បានចង្អុលបង្ហាញថា ការដាក់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសប៉ូឡូញ យ៉ាងណា ក៏តម្រូវឲ្យមានការពិភាក្សាយ៉ាងហ្មត់ចត់សិនដែរ រវាងរដ្ឋសមាជិកណាតូ ព្រោះថា វានឹងធ្វើឲ្យអន្តរាយដល់កិច្ចព្រមព្រៀង ណាតូ-រុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu (រូបថត៖ AFP)

លោកក៏កត់សម្គាល់ដែរថា ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរតែមួយគត់នៅក្នុងសហភាពអឺរ៉ុប ប្រទេសបារាំង គឺមិនបានចូលរួមក្នុងក្រុមផែនការនុយក្លេអ៊ែររបស់អង្គការណាតូនោះទេ។

រម្លឹកទៅដើមសប្តាហ៍នេះ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda និយាយថា ប្រទេសរបស់លោក មានឆន្ទៈទទួលដាក់អាវុធនុយក្លេអ៊ែរ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនគាំទ្រគំនិតនេះ។

ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda (រូបថត៖ AFP)

ក្រោមកម្មវិធីចែករំលែកនុយក្លេអ៊ែររបស់អង្គការណាតូ សហរដ្ឋអាមេរិកអាចរក្សាអាវុធប្រល័យលោកមួយចំនួនបាននៅក្នុងប្រទេសបែលហ្សិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួកគី។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីឆ្នាំមុន រុស្ស៊ី ក៏បានដាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងប្រទេសជាមិត្តបេឡារុសដែរ ដើម្បីទុកកំញើញសកម្មភាពយោធាដែលកាន់តែខ្លាំងឡើងៗរបស់អង្គការណាតូនៅជិតទឹកដីបេឡារុស និងរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប៉ូឡូញ កើតជម្លោះផ្ទៃក្នុង រឿងយកនុយក្លេអ៊ែរអាមេរិក មកដាក់លើដីខ្លួន កៀករុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២២ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម