អាជីព
ជួបសមាជិកក្រុមដែលពិបាកធ្វើការជាមួយ ក្នុងនាមជាមេក្រុម គួរធ្វើយ៉ាងម៉េច?
ក្នុងជីវិតការងារតែងជួបករណីសមាជិកក្នុងក្រុមដែលតែងតែបង្កបញ្ហាដូចពាក្យខ្មែរយើងថា ខុសគេខុសឯង។ ពេលនេះទៀតពិភពលោកទាំងមូលនឹងទីផ្សារពាណិជ្ចកម្ម ទីផ្សារការងារកំពុងរងវិបត្តិ ទុក្ខជាន់ទុក្ខ តើដោះស្រាយមិត្តរួមក្រុមដែលយ៉ាប់ៗដោយរបៀបណា?
ដោះស្រាយជាមួយសមាជិកក្រុមដែលពិបាក គឺមិនមែនលេងធេងទេ អាចធ្វើឲ្យយើងខ្លួនឯងឈឺក្បាល ស្ត្រេស ធ្លាក់ទឹកចិត្ត គ្មានលទ្ធផល នឹងជួនកាលដើរចេញតែម្តង។
តែកុំទាន់! ត្រូវដឹងពីវិធីដោះស្រាយរឿងនេះ ព្រោះទៅដល់ណាក៏មានមនុស្សធុនហ្នឹងដែរ!
១. ស្វែងយល់ពីបញ្ហា
រឿងគឺងាយស្រួល គ្រាន់តែ មិនអើពើនឹងបញ្ហា។ ប្រសិនបើអ្នកព្រងើយកន្តើយ បញ្ហានឹងបន្ត នោះបណ្ដាលឲ្យខូចខាតដល់ក្នុងក្រុមមិនខាន។ បោះជំហានទៅមុខ ហើយពិនិត្យមើលស្ថានភាព តើមានកត្តាអ្វីខ្លះ ដែលត្រូវពិចារណា អាចបណ្ដាលឱ្យមានបញ្ហានេះ?
២. ជជែកជាមួយបញ្ហាផ្ទាល់
និយាយទៅកាន់សមាជិកក្រុមរបស់អ្នក អំពីបញ្ហា ដោយផ្ដោតលើអាកប្បកិរិយាពួកគេ។ កុំប្រើភាសាបន្ទោស ឧទាហរណ៍ថា “អ្នកមិនបានធ្វើកាលបរិច្ឆេទ៣ចុងក្រោយ ” ជាជាងនិយាយថា “អ្នកខ្ជិល និងអសមត្ថភាព ” ។ បើមានបញ្ហា ឲ្យសមាជិកក្រុមដឹងពីផលប៉ះពាល់ ដែលមានលើគម្រោងឬ ក្រុម។
៣. ស្តាប់ពីការចែករំលែកក្រុម
ស្ដាប់សមាជិកក្រុមដែលបានចែករំលែកពីស្ថានភាព ទុកពេលឲ្យពួកគេនិយាយ និងប្រើជំនាញស្ដាប់សកម្ម។ នោះអ្នកនឹងយល់កាន់តែច្បាស់ពីទស្សនៈរបស់សមាជិកក្រុម និងបញ្ហា។
៤. ចូលមកជាមួយនឹងដំណោះស្រាយ ចំពោះសមាជិកដែលខុសគ្នា
នៅពេលអ្នកពិភាក្សាអំពីបញ្ហានេះ សូមរកដំណោះស្រាយរួមគ្នា។ សួរសមាជិកក្រុមថា តើពួកគេមានគំនិតទេ? ធ្វើការជាមួយគ្នា ដើម្បីរកវិធីដោះស្រាយបញ្ហា ចំពោះសមាជិកដែលមានខុសគ្នាឬពិបាក។
៥. មានវិជ្ជាជីវៈ ក្នុងរឿងខាងក្រោម
កុំនិយាយដើមគេ។ កុំយកវាដោយផ្ទាល់ ទោះជាមេក្រុម។ រក្សាភាពស្ងប់ស្ងាត់របស់អ្នក ក្នុងនាមជាមេក្រុមគំរូ។
៦. យកចិត្តទុកដាក់ ហើយធ្វើតាម
សូមតាមដានស្ថានភាព ដើម្បីពិនិត្យមើលថា តើវាកំពុងប្រសើរឡើងឬអត់។ គ្រាន់តែតាមដានក្រុម និងមើលថា តើវាប្រសើរឡើងខ្លះឬយ៉ាងណា ចូរពិភាក្សាយ៉ាងសកម្ម អំពីស្ថានភាពជាមួយសមាជិកក្រុមដោយយកចិត្តទុកដាក់បំផុត។
៧. ដឹងថាពេលណាកើនឡើងឬថយ
ក្នុងនាមជាអ្នកគ្រប់គ្រងគម្រោងក្រុម បើឃើញលទ្ធផលមិនប្រសើរឡើង ហើយវាកំពុងគំរាមកំហែងដល់គម្រោង សូមបង្កើនការជជែកឡើងមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើវីរុសកូវីដ១៩ នឹងផ្លាស់ប្ដូរអនាគតការងារយ៉ាងដូចម្ដេច?
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល