ព័ត៌មានជាតិ
លោក ស សុខា បន្តស្វែងយល់ពីការគ្រប់គ្រងទីក្រុងឆ្លាតវៃរបស់អាល្លឺម៉ង់
ផ្ដើមដំណើរទស្សនកិច្ចផ្លូវការនៅអាល្លឺម៉ង់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយលោក Tomas Kiechle អភិបាលក្រុង Kempten ដើម្បីស្វែងយល់ពីការគ្រប់គ្រងទីក្រុងឆ្លាតវៃ។
កិច្ចពិភាក្សា ដែលរៀបចំឡើងនៅសាលប្រជុំនៃសាលាក្រុង Kempten ក៏មានការចូលរួមពីលោកបណ្ឌិត Richard Schiebl ប្រធានស្ថាប័នជំនាញអាល្លឺម៉ង់ និងមន្រ្តីជាន់ខ្ពស់សាលាក្រុង Kempten មួយចំនួនទៀត។
នៅពេលធ្វើបទបង្ហាញពាក់ព័ន្ធនឹងយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ នៃក្រុង Kempten លោកបណ្ឌិត Richard Schiebl និងលោក Andreas Ellinger មន្ត្រីជំនាញផ្នែករដ្ឋាភិបាលអេឡិចត្រូនិក ដែលមានបទពិសោធន៍ផ្នែកសិក្សាស្រាវជ្រាវជាច្រើនឆ្នាំអំពីទីក្រុងឆ្លាត បានចែលរំលែកពីគោលបំណងនៃការរៀបចំមន្ទីរពិសោធន៍អនាគត ភ្ជាប់នឹងលក្ខណៈពិសេស ក៏ដូចជាដំណើរការប្រព្រឹត្តទៅនៃការរៀបចំទីក្រុងដោយភ្ជាប់នឹងបច្ចេកវិទ្យាឌីជីថល។
កិច្ចពិភាក្សានេះ ក៏បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញពីភាគីអាល្លឺម៉ង់លើប្រធានបទភាពខុសគ្នានៃរដ្ឋាភិបាលក្នុងស្រុកស្វីស និងអាល្លឺម៉ង់ ផងដែរ។ ក្នុងបទបង្ហាញលើប្រធានបទស្ដីពី ភាពខុសគ្នានៃរដ្ឋាភិបាលក្នុងស្រុកស្វីស និងអាល្លឺម៉ង់ លោកអភិបាលក្រុង និងលោកបណ្ឌិត ដោយមានការចូលរួមពីអ្នកជំនាញវិមជ្ឈការ និងអភិបាលកិច្ចមូលដ្ឋានផង បានគូសបញ្ជាក់ជូនលោក ស សុខា និងគណៈប្រតិភូកម្ពុជា អំពីកម្រិតរដ្ឋបាលខុសៗគ្នា គោលការណ៍នៃក្របខណ្ឌ សហប្រតិបត្តិការរបស់សហព័ន្ធ ទិដ្ឋភាពរួមនៃប្រព័ន្ធរដ្ឋបាលមូលដ្ឋាននៅអាល្លឺម៉ង់ និងគោលការណ៍ណែនាំស្តីពីច្បាប់រដ្ឋ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា អមដោយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏បានចុះហត្ថលេខាលើសៀវភៅក្រាំងមាសតម្កល់នៅសាលាក្រុង Kempten ព្រមទាំងថតរូប និងផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ជាមួយភាគីអាល្លឺម៉ង់ មុននឹងបន្តទស្សនកិច្ចមន្ទីរពិសោធន៍នៃអនាគត (Future Lab) និងស្តាប់បទបង្ហាញស្តីពី «យុទ្ធសាស្ត្រទីក្រុងឆ្លាតវៃនៃក្រុង Kempten»៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?