ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ អ្វីដែល ក្រសួងមុខងារសាធារណៈ ខិតខំធ្វើ បានចូលរួមជួយមួយផ្នែកធំ ក្នុងការធានាគ្រប់គ្រងហិរញ្ញវត្ថុការចំណាយរបស់រាជរដ្ឋាភិបាល
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា «អ្វីដែល ក្រសួងមុខងារសាធារណៈ បានខិតខំប្រឹងប្រែងធ្វើ គឺបានចូលរួមជួយមួយផ្នែកធំក្នុងការធានាការគ្រប់គ្រងហិរញ្ញវត្ថុ ការចំណាយរបស់រាជរដ្ឋាភិបាល តាមរយៈការវិភាគមុខងារតាមក្រសួង-ស្ថាប័ន ស្របតាមការណែនាំរបស់ សម្ដេចធិបតី និងឆ្លើយតបទៅនឹងការងារភារកិច្ចរបស់ក្រសួងផងដែរ តាមលក្ខណៈកែទម្រង់ និងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធឌីជីថល ក្នុងការធ្វើទំនើបកម្មប្រព័ន្ធមុខងារសាធារណៈ ទុកឲ្យក្មេងជំនាន់ក្រោយ»។

ការបញ្ជាក់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤។
នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំប្រចាំខែនេះ គឺ របៀបរបបការងារត្រូវបានកំណត់រៀងរាល់ចុងខែ ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ តាមដាននូវវឌ្ឍនភាពការងារសម្រេចបាន និងបន្តវាយតម្លៃលទ្ធផលការងារដែលបានកំណត់ និងផ្សព្វផ្សាយទិសដៅការងារនានាសម្រាប់អនុវត្តបន្ត។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា កិច្ចប្រជុំប្រចាំខែ នាពេលនេះ ក៏ជាវេទិកាផ្លាស់ប្ដូរមតិយោបល់ជាទស្សនៈផ្ទាល់ខ្លួន និងជម្រះនូវមន្ទិលសង្ស័យណាមួយដែលមានភាពមិនច្បាស់លាស់ឲ្យមានឯកភាពជាគ្រួសារតែមួយ និងបង្ហាញពីភាពស្និទ្ធស្នាលនៅក្នុងក្របខណ្ឌការងារ។
ជាមួយគ្នានោះ បន្ទាប់ពីបានស្តាប់របាយការណ៍ ក៏ដូចជាមតិយោបល់ចូលរួមពីអង្គប្រជុំរួចមក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រធានអង្គប្រជុំ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងាររៀបចំរបាយការណ៍វឌ្ឍនភាពការងារ និងការផ្តល់មតិយោបល់ជាធាតុចូលរបស់អង្គប្រជុំ ដែលបង្ហាញនូវការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ រួមគ្នាក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន និងការងារស្នូលរបស់ខ្លួនយ៉ាងសកម្មក្នុងការអនុវត្តការងារប្រកបដោយសាមគ្គីភាពក្នុងការសម្រេចបាននូវសមិទ្ធផលទាំងនេះ និងបន្តពង្រឹងការងារដឹកនាំគ្រប់គ្រងវិស័យមុខងារសាធារណៈ ដែលជាបេសកកម្មរបស់ក្រសួង ជាពិសេសជំរុញវិធានការគន្លឹះការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការងារអាទិភាពដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ៕
អត្ថបទ ៖ ពិសី





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ