ព័ត៌មានអន្ដរជាតិ
យោធាតៃវ៉ាន់ ថា យន្តហោះចម្បាំងចិនប្រើពេលតែ៥នាទីអាចហោះដល់ការិយាល័យប្រធានាធិបតីនៅតៃប៉ិ
យន្តហោះចម្បាំងរបស់ចិនចំនួនពីរគ្រឿង កំពុងហោះហើរនៅរយៈចម្ងាយត្រឹមតែ ៧៦គីឡូម៉ែត្រប៉ុណ្ណោះ ដែលនៅកៀកក្បែរទីក្រុង Keelung របស់តៃវ៉ាន់។ ក្នុងន័យនេះ វាអាចបញ្ជាក់បានថា យន្តហោះចិនប្រើពេលប្រមាណតែ៥នាទីអាចមកដល់ទីតាំងការិយាល័យប្រធានាធិបតីនៅតៃប៉ិបាន។ នេះបើយោងតាមការព្រមានរបស់លោក Chang Yen-ting ឧត្ដមសេនីយ៍ឯកកងទ័ពអាកាសដែលចូលនិវត្តន៍របស់តៃវ៉ាន់ កាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ។

លោក Chang បានបន្តថា ចំពោះយន្តហោះចម្បាំងតៃវ៉ាន់វិញ ទាល់តែប្រើពេលយ៉ាងហោចណាស់ក៏៦នាទីដែរទើបអាចហោះចេញទៅទប់ស្កាត់យន្តហោះចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិន ហើយវាក៏ជាការបញ្ជាក់ផងដែរថា តៃវ៉ាន់មានពេលតិចតួចបំផុត ដើម្បីរៀបចំប្រយុទ្ធបើមានការឈ្លានពានពីមហាយក្សចិន។
ពាក់ព័ន្ធនឹងបញ្ហាដែលលោក Chang បានព្រមាន, លោក Chiu Kuo-cheng រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយកាលពីថ្ងៃទី២៤ ខែមេសា ថា យោធាតៃវ៉ាន់តែងមានប្រព័ន្ធភ្នាក់ងារសម្ងាត់ ឃ្លាំមើល និងឈ្លបការណ៍នៅប្រចាំការជានិច្ច ដែលនេះគឺជាការត្រៀមទប់ស្កាត់ជាមុនចំពោះការវាយប្រហារណាមួយកើតឡើង។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការលើកឡើងរបស់លោក Chang ពិតជាមិនខុសនោះទេ។ លោកថា បើគ្មានវិធានការទប់ស្កាត់ទាន់ពេលនោះទេ វាជាការពិតណាស់ដែលយន្តហោះចម្បាំងចិនអាចហោះមកដល់ការិយាល័យប្រធានាធិបតីត្រឹមពេល ៣ ទៅ ៥នាទីប៉ុណ្ណោះ។

គួររំឮកថា បច្ចុប្បន្ន យោធាតៃវ៉ាន់កំពុងរៀបចំសមយុទ្ធរយៈពេល៨ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែមេសា មុនការធ្វើសមយុទ្ធបាញ់គ្រាប់ផ្ទាល់ ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដាខាងមុខ។ សមយុទ្ធដែលតៃវ៉ាន់ដាក់ឈ្មោះថា “Han Kuang” ត្រូវបានធ្វើឡើងជាប្រចាំគិតចាប់តាំងពីឆ្នាំ១៩៨៤មកម៉្លេះ ក្នុងគោលបំណងបង្កើនការត្រៀមទុកមុនក្នុងករណីមានការឈ្លានពានពីចិន៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ