Connect with us

ជីវិតកម្សាន្ដ

ខាត់ សុឃីម ទឹកភ្នែកហូរមិនដឹងខ្លួន ពេលរម្លឹកដល់ ឪពុក និងប្អូនប្រុសក្នុងថ្ងៃពិសេស

បានផុស

នៅ

តារា​ស្រី​ពហុ​ជំនាញ​ដ៏​មាន​ប្រជាប្រិយភាព​ផ្នែក​សិល្បៈ​គ្រប់​ទម្រង់​អ្នកនាង ខាត់ សុឃីម បាន​រម្លឹក​ដល់​លោក​ឪពុក និង​ប្អូន​ប្រុស​ជា​ទីស្រលាញ់​លោក​ ខាត់ ចំរើន ដែល​ចែក​ឋាន​ទៅ​ដោយ​ក្ដី​ក្ដុកក្ដួល​ខ្លាំង ខណៈ​ថា ពេល​នឹក​ឃើញ​​ដល់បុគ្គល​សំខាន់​ទាំង ២​ រូប​នេះ​ធ្វើ​ឲ្យ​ទឹកភ្នែក​នាង​ស្រក់ហូរ​ដោយមិនដឹងខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើកឡើង​របស់​តារាស្រីសម្តី​​ចាក់ទឹកមិន​លិចអ្នក​នាង ខាត់ សុឃីម នាពេលនេះ​ស្រប​ពេលដែលនាង និងបងប្អូនមួយ​ចំនួនទៀងត​មាន​ឱកាស​ដ៏​ពិសេសគឺការ​បាន​កិត្តិយស​ទទួល​នូវ​គ្រឿង​ឥស្សរិយយស​ទើប​ធ្វើ​ឲ្យ​
តារា​ស្រី​រូប​នេះ​នឹក​ឃើញ​ដល់​លោក​ឪពុក និងប្អូន​ប្រុស​ជាទីស្រលាញ់ គឺលោក ខាត់ ចំរើន។

អ្នកនាង ខាត់ សុឃីម បាន​រៀបរាប់ថា «​ពុកអើយ កូនៗ ទៅ​ទទួល​កិត្តិយស​ជូន​ពុក​ហើយ លោក​ឪពុក​ដ៏​មហិមា​របស់កូន​ៗ ប្អូន​​ប្រុស​ដ៏ល្អរ​​បស់​បង​ខំ​សាង​កិត្តិយស​ឡើង​យូរឆ្នាំប្អូន​មិនទាន់​បាន​​ទទួល​តែ​ពេល​​នេះ​​ប្អូនទៅ​ឋានសុខ​ហើយ សូមអរគុណបងប្អូន​អ្នកគាំទ្រ គ្រួសារ ខាត់ របស់​​ខ្ញុំ(ទឹក​ភ្នែក​​ខ្ញុំ​ហូរ​មកហើយ សុំទោសបងប្អូន)។

ប្រាកដ​ណាស់​តារា​ពហុជំនាញ​អ្នក​នាង ខាត់ សុឃីម គេ​សង្កេត​ឃើញ​ថា​ជា​រឿយ​ៗ​នាង​តែងតែ​ចេញ​មក​រម្លឹក​នឹក​ឃើញ​ពី​អនុស្សាវរីយ៍​ជា​ច្រើន​ចំពោះ​លោក​ឪពុក​ជា​ទី​ស្រលាញ់ និង​ប្អូន​ប្រុស​តារា​​កំប្លែង​លោក ខាត់ ចំរើន បន្ទាប់​ពីអ្នកទាំង ២​បានលា​ចាកលោកដោយគ្មាន​ថ្ងៃត្រឡប់វិញឡើយ។

សូមជម្រាប​ដែរថា​កាល​ពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ម្សិល​មិញ​នេះ គឺមានការរៀបចំពិធីជួបជុំ “ពិសាអាហារសាមគ្គី និង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូនលោកគ្រូអ្នកគ្រូ និងសិល្បករ- សិល្បការិនី ដែល​មាន​ស្នាដៃល្អឆ្នើម” ដែលបានប្រព្រឹត្តទៅនាមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ខណៈ​បងប្អូនត្រកូល ខាត់ ក៏​មានវត្តមានទទួល​បានគ្រឿងឥស្សរិយយសនេះផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម