ជីវិតកម្សាន្ដ
ជុំ លីណូ អំពាវនាវចែករំលែកគុនល្បុក្កតោខ្មែរឲ្យកាន់តែផុសផុល
ដោយមើលឃើញពីភាពអស្ចារ្យ នៃការសម្តែងដ៏រស់រវើក នៃក្បាច់គុនល្បុក្កតោរបស់ខ្មែរ និងក្បាច់គុនសាវលីញរបស់ចិន តារាចម្រៀង លោក ជុំ លីណូ បានចេញមកបំផុសឲ្យប្រជាជនខ្មែរចូលរួមចែករំលែកឲ្យបានកាន់តែច្រើនថែមទៀត។
ការអំពាវនាវរបស់តារាចម្រៀងលោក ជុំ លីណូ នេះ ស្របពេលដែលកំពុងផ្ទុះការចាប់អារម្មណ៍កក្រើក នៃការសម្តែងរួមគ្នារវាងក្បាច់គុនល្បុក្កតោខ្មែរប៉ះនឹងគុនសាវលីញចិន នៅលើទឹកដីអង្គរ នៃព្រះរាជាណាចក្រកម្ពុជា ខណៈប្រជាជនខ្មែរយ៉ាងច្រើន ក៏មានមោទនភាពជាខ្លាំង បន្ទាប់ពីបានទស្សនាការសម្តែងនេះ។
បង្ហោះភ្ជាប់រូបភាព ៣ សន្លឹង បង្ហាញពីក្រុមសម្តែងល្បុក្កតោខ្មែរ លោក ជុំ លីណូ បានលើកឡើងដោយមោទនភាពថា «សូមបងប្អូនជនជាតិខ្មែរយើងគ្រប់រូបជួយផុសជួយចែករំលែកឲ្យបានច្រើន ពិសេសប្អូនៗ ក្មួយៗ ជំនាន់ក្រោយ ត្រូវចាំឲ្យច្បាស់ថា យើងម្ចាស់ទឹកដី ម្ចាស់ប្រទេស ម្ចាស់អរិយធម៌ វប្បធម៌ ជាច្រើនទម្រង់ផងដែរ”(តោះស៊ែរឡើង)»។ ការលើកឡើងនេះ បានធ្វើឲ្យមតិមហាជនមួយចំនួន សម្តែងការគាំទ្រគ្រប់គ្នា។
គេកត់សម្គាល់ថា តារាចម្រៀងចូលចិត្តស្តាយ៍បែបយុវវ័យលោក ជុំ លីណូ សម្រាប់អាជីពសិល្បៈរបស់លោកបច្ចុប្បន្ននៅតែរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពដូចដើម ខណៈកន្លងមកនេះ លោកក៏ជ្រែកខ្លួនចាប់មុខជំនួញជាច្រើនទៀតផងដែរ។ មិនត្រឹមតែជោគជ័យលើមុខជំនួញផ្សេងៗ និងអាជីពសិល្បៈប៉ុណ្ណោះទេ លោក លីណូ ថ្មីៗនេះ ធ្លាយដំណឹងថា លោកបានបោះទុនរាប់ម៉ឺនដុល្លារ ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនមួយទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន