ព័ត៌មានអន្ដរជាតិ
អាមេរិកសួរ “លក់ឬក៏បិទ” តែ TikTok ឆ្លើយថា “អត់”
ក្រុមហ៊ុន ByteDance បានប្រកាសនៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា ក្រុមហ៊ុនមិនមានគម្រោងលក់ TikTok ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ទៅឲ្យសហរដ្ឋអាមេរិកនោះឡើយ បើទោះជាមហាអំណាចមួយនេះចេញច្បាប់ថ្មីគំរាមបិទកម្មវិធី TikTok នៅលើទឹកដីខ្លួនក៏ដោយ។
ការបញ្ជាក់ច្បាស់ៗបែបនេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយមួយចំនួនថា ByteDance កំពុងស្វែងរកជម្រើសលក់ TikTok ឲ្យអាមេរិក ដោយវិធីសមស្របណាមួយ។ “របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបរទេសទាំងនោះអំពី ByteDance លក់ TikTok គឺមិនពិតសោះឡើយ” នេះជាអ្វីដែលក្រុមហ៊ុន ByteDance បានប្រាប់។
គួររំឮកថា វិធានការច្បាប់ “លក់ឬក៏បិទ” TikTok ត្រូវបានចូលជាធរមានហើយកាលពីថ្ងៃ២៤ ខែមេសា ដោយមានការយល់ព្រមពីប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន។ ចំណាត់ការនេះ ផ្តោតសំខាន់លើការព្រួយបារម្ភថា TikTok ប្រហែលជាលួចចែកចាយទិន្នន័យអ្នកប្រើប្រាស់ឲ្យទៅរដ្ឋាភិបាលចិន។
ក្នុងច្បាប់ថ្មីនេះ ByteDance មានពេលចំនួន៩ខែ ដើម្បីលក់ជំនួញរបស់ខ្លួនឲ្យទៅអាមេរិក។ បើមិនលក់នោះទេ TikTok នឹងត្រូវបិទមិនឲ្យប្រជាជនអាមេរិកប្រើនោះឡើយ។ មុនបិទ អាមេរិកនឹងទុកពេល៣ខែបន្ថែមទៀតទៅ TikTok ក្នុងការបញ្ចប់ជំនួញទាំងស្រុងរបស់ខ្លួន។
បើតាមរបាយការណ៍ទិន្នន័យនៅលើវិបសាយ Statista បានឲ្យដឹងថា បច្ចុប្បន្ន សហរដ្ឋអាមេរិកឈរនៅលេខរៀងទី១ ដែលមានអ្នកប្រើប្រាស់បណ្ដាញសង្គម TikTok ច្រើនជាងគេ។ ត្រឹមខែមករា ឆ្នាំ២០២៤ ទិន្នន័យបង្ហាញថា អ្នកប្រើ TikTok នៅអាមេរិក មានចំនួនជិត ១៥០លាននាក់ តាមពីក្រោយដោយ ឥណ្ឌូណេស៊ី (១២៦លាននាក់) និង ប្រេស៊ីល (៩៨លាននាក់)។ ដោយគ្រាន់តែអាមេរិកមួយ TikTok អាចរកបានចំណូលដល់ ១៦ពាន់លានដុល្លារឯណោះកាលពីឆ្នាំ២០២៣កន្លងទៅ៕
ដោយ៖ ឈាង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់