Connect with us

កីឡា

តុលាការច្រានចោលបណ្តឹងឧទ្ធរណ៍អតីតប្រធានបាល់ទាត់អេស្ប៉ាញរឿងថើប Jenni

បានផុស

នៅ

តុលាការអេស៉្បាញកាលពីថ្ងៃចន្ទ​បាន​ច្រាន​ចោល​បណ្តឹង​ឧទ្ធរណ៍​របស់​អតីតប្រធានសហព័ន្ធកីឡា​បាល់ទាត់អេស្ប៉ាញលោក Luis Rubiales ពាក់ព័ន្ធ​រឿង​ក្តី​នៃការថើប​មាត់កីឡាការិនីម្ចាស់ជើងឯក World Cup។

លោក Rubiales បានថើបកីឡាការិនីអេស្បាញ Jenni Hermoso នៅលើបបូរមាត់ ខណៈ​នាងចូលទៅទទួលមេដាយរបស់នាង បន្ទាប់ពីក្រុមនារី​អេស្ប៉ាញ​បានយកឈ្នះ​ក្រុមអង់គ្លេស វគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីពិភពលោក (FIFA Women’s World Cup) កាលពីខែសីហាឆ្នាំមុន។ បន្ទាប់ពីការចោទប្រកាន់ និងការស៊ើបអង្កេត បុរសវ័យ៤៦ឆ្នាំរូបនេះបានលាលែងពីតំណែង ចំពេលមានការរិះគន់យ៉ាងខ្លាំងពី​មហាជនស្ទើរ​ទូទាំង​ពិភព​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​រាជ​អាជ្ញាសាធារណៈដែលគ្រប់គ្រងករណីនេះបានប្រកាសកាលពីខែមុនថា ពួកគេកំពុងបន្តពិនិត្យការសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះចំពោះលោក Rubiales។ ឥឡូវ​នេះ​ លោក​ប្រឈមនឹងការកាត់ទោសចំពោះឧប្បត្តិហេតុក៏ដូចជាសម្រាប់ការបង្ខិតបង្ខំជាបន្តបន្ទាប់រួមជាមួយនឹងអតីតអ្នកចាត់ការសញ្ជាតិអេស្ប៉ាញលោក Jorge Vilda ផងដែរ។

តុលាការព្រហ្មទណ្ឌបានធ្វើសេចក្តីសម្រេចដោយច្រានចោលបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីការបស់ចៅក្រម លោក Francisco de Jorge ក្នុងសំណុំរឿង ដែល លោក Rubiales, លោក Vilda, អតីតនាយក Albert Luque និងនាយកប្រតិបត្តិទីផ្សារ Ruben Rivera។ សេចក្តីរាយការណ៍ថា អង្គជំនុំជម្រះបានចាត់ទុកខ្លឹមសារនៃបណ្តឹងឧទ្ធរណ៍ថា មានភស្តុតាង​សមស្របនឹងការពិពណ៌នាអំពីឧក្រិដ្ឋកម្ម​ទាក់ទងនឹងសេរីភាពផ្លូវភេទ និង​ការបង្ខិតបង្ខំ។

តុលាការបានបញ្ជាក់យ៉ាងច្បាស់ថា ផលប៉ះពាល់ផ្លូវច្បាប់ “ការថើប និងការយល់ព្រមមិនអាចត្រូវបានវាយតម្លៃនៅចំណុចប្រសព្វនេះទេ”។

នៅក្នុងការចោទប្រកាន់ដែលបញ្ជូនទៅចៅក្រម ព្រះ​រាជ​អាជ្ញាសាធារណៈបានបង្ហាញពីបំណងចង់ឱ្យលោក​ Rubiales ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ប្រសិនបើរកឃើញថាមានពិរុទ្ធពីបទរំលោភបំពានផ្លូវភេទ។ រួមជាមួយនឹងការបង្ខិតបង្ខំបន្ថែម១៨ខែ ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងដែលបានអះអាងរបស់លោកក្នុងការបញ្ចុះបញ្ចូលកីឡាការិនីបាល់ទាត់រូបនេះឱ្យលើកលែងទោស​​ជាសាធារណៈបន្ទាប់ពីឧប្បត្តិហេតុនេះ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ព្យុះ យ៉ាកជី បណ្តាលឲ្យមានមនុស្សស្លាប់២៤នាក់និងរបួស២២៩នាក់ នៅ វៀតណាម 

ព័ត៌មានជាតិ៣ នាទី មុន

ព្យុះទី១១ យ៉ាកជី បានថយឥទ្ធិពលបន្តិច តែក៏នៅមានភ្លៀងធ្លាក់តាមបណ្ដាខេត្តមួយចំនួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងបរិស្ថាន បង្កើតថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ ក្នុងខេត្តត្បូងឃ្មុំ បំពាក់ដោយប្រព័ន្ធស្រោចស្រពដោយថាមពលពន្លឺព្រះអាទិត្យ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ពលរដ្ឋ ស្នើអាជ្ញាធរជួសជុលផ្លូវលំមួយខ្សែក្នុងភូមិទួលពង្រ ដែលរងការខូចខាតខ្លាំង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រីសមុទ្ររាប់រយក្បាល ផ្អើលឡើងគោកនៅឆ្នេរសមុទ្រវៀតណាម ដោយសារព្យុះ យ៉ាកជី

Sokha Hotels

ព័ត៌មានពេញនិយម