Connect with us

សេដ្ឋកិច្ច

​កម្ពុជារកចំណូលបានជាង ​១០០ លានដុល្លារ​ពីការនាំចេញកៅស៊ូក្នុងត្រីមាសទី១​

បានផុស

នៅ

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា ​នៅត្រីមាសទី១ ​ឆ្នាំ ២០២៤ ​កម្ពុជានាំ​ចេញ​កៅស៊ូស្ងួតចំនួន​ ៦៩ ៣២២ ​កើនឡើង ៣ ៤០១ តោន ឬស្មើនឹង ៥,២ ​ភាគរយធៀបនឹង​រយៈពេល​ដូចគ្នាកាលពីឆ្នាំមុន ដែលភាគច្រើនមានការកើនឡើងនៃតម្រូវការនៃទីផ្សារក្នុងតំបន់ ជាពិសេសទីផ្សារចិន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឃុន កក្កដា ​អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានកៅស៊ូ ​បានលើកឡើងនៅក្នុងរបាយ​ការណ៍​ថា ​កម្ពុជារកបានប្រាក់ចំណូលចំនួន ១០០.៨ លានដុល្លារ ពីការនាំ​ចេញកៅស៊ូ​ក្នុងអំឡុង​ពេល​ខែមករា ដល់ខែមីនា ឆ្នាំនេះ ​ដោយកើនឡើង ៨ ភាគរយ ​ពី៩២.៩ ​លានដុល្លារ​ក្នុងយៈពេលដូចគ្នានៅឆ្នាំមុន។​

​កៅស៊ូស្ងួត​កម្ពុជាមានតម្លៃជាមធ្យម​ ១ ៤៥០ ដុល្លារ ក្នុងមួយតោន​ដែលខ្ពស់ជាង​ឆ្នាំមុន ៤១ ដុល្លារ។​ កម្ពុជាបាននាំចេញទំនិញភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។

យោងតាមរបាយការណ៍ រហូតមកដល់ពេលនេះ កម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៧.១៧២ ហិកតា ក្នុងនោះដើមឈើលើផ្ទៃដី ៣២០.១៨៤ ហិកតា ស្មើនឹង ៧៩ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម