Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន នឹង​ធ្វើ​រនាំង​កម្ពស់​២​ម៉ែត្រ​កន្លះ​បាំង​ទេសចរ​មិន​ឲ្យ​មើល​ឃើញ​ទេសភាព​ភ្នំ​ហ្វូជី

បានផុស

នៅ

រនាំង​​ប្រវែង​២០​ម៉ែត្រ​និង​កម្ពស់​២,៥​ម៉ែត្រ នឹង​ត្រូវ​ចាប់​ផ្ដើម​ដំឡើង​ឆាប់ៗ​នៅ​សប្ដាហ៍​ក្រោយ​នេះ សម្រាប់​បិទ​បាំង​ទេសភាព​ភ្នំ​ហ្វូជី​​ ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​មួយ​នៅ​ជប៉ុន។ ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ទប់ស្កាត់​​មិន​​ឲ្យ​ក្រុម​ទេសចរ​មួយ​ចំនួន​ប្រមូល​ផ្ដុំ​គ្នា​យ៉ាង​អនាធិបតេយ្យ​គ្មាន​ច្បាប់​គ្មាន​ទម្លាប់​ត្រឹមត្រូវ។ នេះ​បើ​​យោង​តាម​​សម្ដី​របស់​មន្ត្រី​​ទីក្រុង Fujikawaguchiko នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ​ដែល​ថ្លែង​ទៅ​កាន់​សារព័ត៌មាន AFP។

រូបថត៖ AFP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពី​មន្ត្រី​​នៅ​ក្នុង​តំបន់​ដដែល បាន​បញ្ជាក់​ថា វា​ជា​រឿង​​គួរ​​ឲ្យ​សោកស្ដាយ​ ដែល​ត្រូវ​ធ្វើ​​បែប​នេះ ដោយសារ​តែ​ក្រុម​ទេសចរ​មួយ​ចំនួន​​មិន​បាន​គោរព​ច្បាប់​ទម្លាប់​ ហើយ​ចោល​សំរាម​តែ​ផ្ដេសផ្ដាស ព្រម​ទាំង​បំពាន​ច្បាប់​ចរាចរណ៍​ថែម​ទៀត​ផង។ ភាគ​ច្រើន​នៃ​ក្រុម​ទេសចរ​អសីលធម៌​គឺ​ជា​ជន​​​បរទេស។

ការ​​ដាក់​រនាំង​នេះ គឺ​បិទ​តែ​ទេសភាព​ភ្នំ​ហ្វូជី​ពី​មួយ​ជ្រុង​តែ​ប៉ុណ្ណោះ ពោល​គឺ​ដើម្បី​បាំង​ទេសភាព​ពី​ជ្រុង​ដែល​​មាន​ទេសចរ​ប្រមូល​ផ្ដុំ​គ្នា​ថត​រូប​ច្រើន​ជាង​គេ។ ទេសចរ​អាច​ផ្ដិត​យក​រូបភាព​ភ្នំ​ហ្វូជី​ពី​ច្រើន​ជ្រុង​បាន ប៉ុន្តែ​ជ្រុង​ដែល​ជប៉ុន​ចង់​បាំង​នោះ​ មាន​ភាព​ពេញ​និយម​ជាង​គេ​បំផុត ត្បិត​អី​អ្នក​ទេសចរ​​​​អាច​មើល​ឃើញ​ទេសភាព​ភ្នំ​ភ្លើង​យ៉ាង​ច្បាស់​ឈរ​នៅ​​​ចំ​​ពី​​ក្រោយ​ហាង​ទំនិញ​​យីហោ​ល្បី​នៅ​ជប៉ុន។

មន្ត្រី​ក្នុង​តំបន់ ថា ជ្រុង​ថត​ដែល​ពេញ​និយម​​នេះ​នៅ​ពេល​បង្ហោះ​លើ​បណ្ដាញ​សង្គម គឺ​មាន​ភាព​ទាក់ទាញ​ខ្លាំង ដោយ​​គ្រាន់​តែ​ក្រឡេក​មួយ​ភ្លែត​គឺ​ដឹង​ថា​ថត​នៅ​​ប្រទេស​ជប៉ុន។

ពាក់ព័ន្ធ​នឹង​​បញ្ហា​នេះ មន្ត្រី​ក្នុង​តំបន់​ខាង​លើ បាន​បន្ថែម​ថា រនាំង​ដែល​នឹង​ត្រូវ​ដាក់ គឺ​ជា​​​ចំណាត់​ការ​បណ្ដោះអាសន្ន​រហូត​ដល់​ស្ថានភាព​នៅ​ទីនោះ​មាន​​សភាព​ល្អ​ប្រសើរ​ឡើង​វិញ​ជា​ថ្មី​ម្ដង​ទៀត។

សូម​បញ្ជាក់​ថា វិស័យ​ទេសចរណ៍​នៅ​ជប៉ុន ចាប់​ផ្ដើម​មាន​​សន្ទុះ​ឡើង​វិញ​លឿន​គួរ​ឲ្យ​កត់​សម្គាល់ ក្រោយ​ពេល​វិធានការ​រឹង​បន្តឹង​ព្រំដែន​អំឡុង​ពេល​កូវីដ១៩​ត្រូវ​បាន​បញ្ឈប់។ ផ្ទុយ​ពី​អ្វី​ដែល​រដ្ឋាភិបាល​ជប៉ុន​រំពឹង​​ចង់​បាន ប្រជាជន​ជប៉ុន​មួយ​ចំនួន​ហាក់​មិន​សូវ​ពេញ​ចិត្ត​នឹង​ការ​កើន​ឡើង​ចំនួន​ទេសចរ​​នេះ​ឡើយ ព្រោះ​​តែ​ភាព​អសីលធម៌​មួយ​ចំនួន​របស់​​អ្នក​ដែល​​មក​ទស្សនា។ ជា​​ឧទាហរណ៍​ជា​ក់ស្ដែង ថ្មី​ៗ​នៅ​ក្នុង​ឆ្នាំ​នេះ ផ្លូវ​លំ​មួយ​​ដែល​​មាន​រក្សា​ទុក​​រូប​តុក្កតា​បុរាណ Geisha ស្ថិត​​ក្នុង​តំបន់​ទេសចរណ៍​ Gion ត្រូវ​បាន​ពលរដ្ឋ​បិទ​ហាម​​មិន​​ឲ្យ​​​ទេសចរ​ចូល​មក​ទស្សនា​ឡើយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១០ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៨ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៥ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម