Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន Tesla នឹងផលិតរថយន្ត​តម្លៃសមរម្យ​

បានផុស

នៅ

ផែនការថ្មីរបស់លោក ELON Musk ក្នុងការប្រើខ្សែផលិតផលបច្ចុប្បន្នជាមូលដ្ឋានសម្រាប់យានជំនិះថ្មីដែលមានតម្លៃសមរម្យ ជាជាងការ​ចេញនូវម៉ូដែលថ្មី​ថ្លៃៗ ដោយលោកយកលំនាំតាម​ភៅម៉ូដចាស់ៗដូចដែលអ្នកវិនិយោគ និងអ្នកវិភាគមួយចំនួនបានរំពឹងទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្លាស់ប្តូរឆ្ពោះទៅរកការកែលម្អបន្ថែម ​ឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តរួមរបស់ Ford និង General Motors បង្ហាញថាអនាគតនៃការបង្កើតរថយន្តដែលលោក ELON Musk បានសន្យាថានឹងបញេ្ចញនឹងយកលំនាំតាមម៉ូដែលចាស់ៗ​។

បើតាមសារព័ត៌មានរ៉យទ័​របានធ្វើការសំភាសន៍ដាច់ដោយឡែកមួយថា យុទ្ធសាស្ត្រថ្មីរបស់លោក ELON Musk ​ គឺក្រុមហ៊ុន​ Tesla បានបញ្ឈប់ផែនការក្នុងការចេញផ្សាយម៉ូដែលថ្មីដែលរង់ចាំជាយូរ​ ហើយរំពឹងថាម៉ដែលថ្មីនឹងមានតម្លៃ ២៥ ០០០ ដុល្លារអាមេរិកនៅចុងឆ្នាំ ២០២៥ ។ បណ្តាក្រុមវិនិយោគិនបានរំពឹងថារថយន្តដែលមានតម្លៃសមរម្យដែលជារឿយៗត្រូវបានគេហៅថាម៉ូដែល ២ ដើម្បីជំរុញកំណើនរបស់ក្រុមហ៊ុននៅក្នុងទីផ្សារផលិតរថយន្ត។

ផ្ទុយទៅវិញ ក្រុមហ៊ុន Tesla បាននិយាយនៅសប្តាហ៍នេះថា ខ្លួននឹងប្រើប្រាស់ផ្លេតហ្វម និងខ្សែសង្វាក់ផលិតកម្មបច្ចុប្បន្ន ដើម្បីផលិតនូវអ្វីដែលគេហៅថាម៉ូដែល «មានតម្លៃសមរម្យជាងមុន»នៅដើមឆ្នាំក្រោយ។ វាពុំមានការផ្តល់នូវព័ត៌មានលម្អិត ឬតម្លៃនេះនៅឡើយទេ។

សេចក្តីប្រកាសនេះបានជំរុញឱ្យភាគហ៊ុនកើនឡើងពីរខ្ទង់ និងទាក់ទាញការសរសើរយ៉ាងទូលំទូលាយពីវិនិយោគិន។ ក្រុមអ្នកវិភាគមួយចំនួនរំពឹងថាក្រុមហ៊ុន Tesla នឹងដាក់តម្លៃគោលតាម​​ម៉ូដែល ៣ និង Y ដែលបច្ចុប្បន្នមានតម្លៃចាប់ពី៣៩ ០០០ ​ ដុល្លារអាមេរិក និង ៤៣ ០០០ ដុល្លារអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ហ្វីលីពីន៖ ​៣​នាក់ស្លាប់​ និង​រាប់សិប​នាក់​​ធ្លាក់​ខ្លួន​ឈឺ​ ក្រោយ​​បរិភោគ​អណ្តើក​សមុទ្រ

សន្តិសុខសង្គម១៣ នាទីutes មុន

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យផ្ទះសំណាក់ ១ កន្លែង ឃាត់ខ្លួនមនុស្ស ៨ នាក់ និងរកឃើញវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួន

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​រុស្ស៊ី កើន​ឡើង​ខ្លាំង ស្មើ​នឹង​១ភាគ៣​នៃ​ថវិកា​ជាតិ​

ព័ត៌មានជាតិ១៤ នាទីutes មុន

ថ្នាល «បណ្តុះកូនឈើ» ខ្នាតតំបន់ទី២ ទំហំ​ដី ១០ ហិកតា នឹងលេចរូបរាងនៅខេត្តសៀមរាប

ជីវិតកម្សាន្ដ១៧ នាទីutes មុន

ជីវិតផ្លាស់ប្ដូរ ក្រោយ សុភ័ក្រ កុសុម៉ា មកធ្វើជាពិធីការិនី

Sokha Hotels

ព័ត៌មានពេញនិយម