Connect with us

សន្តិសុខសង្គម

ស្លាប់​ម្នាក់​និង​របួស​៣​នាក់​ ខណៈ​ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង

បានផុស

នៅ

រតនគីរី ៖ រថយន្ត​កាមរី​ហើម​១​គ្រឿង បាន​ក្រឡាប់​ផ្ងារជើង​ឡើងលើ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​រងរបួស​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៤ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦ នៅ​ត្រង់​ចំណុច​មុខ​ផ្ទាំង​សូ​ឡា ក្រុមហ៊ុន​ដូនពេញ​អា​ហ្គ្រី​កូ “ចម្ការចេក” ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់​។

​លោក ក្ល​ល់ ថឺ​ង អធិការ​នគរបាល​ស្រុក​លំផាត់ បាន​ឲ្យ​កម្ពុ​ជាថ្មី ដឹង​តាម​ប្រព័ន្ធ​ទូរ​សព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៦ មេសា​នេះ ថា រថយន្ត​បង្កឡើង​ដោយ​ខ្លួនឯង​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​(​ពី​ខេត្តមណ្ឌលគិរី​មក​ខេត្ត​រតនគីរី​)​ ដល់​ត្រង់​ចំណុចកើតហេតុ​ខាងលើ បាន​ដាច់​ប៊ូឡុង​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង និង​៣​នាក់​ទៀត​បាន​រងរបួស​។

ក្នុង​នោះ​ដោយមាន​ការ​សម្របសម្រួល​នីតិវិធី ពី​លោក មុត​សម្បត្តិ ព្រះរាជអាជ្ញារង​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​។

​លោក​អធិការ​បាន​បញ្ជាក់​ថា​ រថយន្ត​ម៉ាក កាមរី​ហើម ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2B-6283 អ្នកបើកបរ​រថយន្ត ឈ្មោះ ម៉ន មករា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន​(​ខេ​ម៉ា​ហ​ត​ញូ​)​។ ស្រុកកំណើត​ភូមិ​ព្រៃ​បា​ស្រី ឃុំ​ជី​កំពក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រាវ​អែម ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ “រងរបួស​ស្រាល ចុក​ដើមទ្រូង”។

ក្នុង​នោះ​អ្នក​រួមដំណើរ​ចំនួន​៣​នាក់ ​ទី​១- ឈ្មោះ អ៊ូ​ន ថិ​ន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន​(​ខេ​ម៉ា​ហ​ត​ញូ​) មាន​ទីលំនៅ​ភូមិ​ស្រឡៅ​ដំណាក់ ឃុំ​ឬ​ស្សី​កែវ​​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ “ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ”។ ទី​២- ឈ្មោះ ណុប រ៉ា​ម៉ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកសារព័ត៌មាន​ “ខេ​ម៉ា​ហ​ត​ញូ” រងរបួស​ស្រាល មាន​ទីលំនៅ​ភូមិគរ ឃុំ​ព្រះ​និ​ពា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ “រងរបួស​ស្រាល ឈឺចង្កេះ”​។ និង​ទី​៣- ឈ្មោះ ទឹម ម៉ៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកសារព័ត៌មាន​ “ខេ​ម៉ា​ហ​ត​ញូ” មាន​ទីលំនៅ​ភូមិ ត្រពាំង​ឈូក សង្កាត់​កំបូល រាជធានី​ភ្នំពេញ “រងរបួស​ស្រាល ពក​ក្បាល​ផ្នែក​ខាងក្រោយ”។

អ្នករងរបួស​ទាំង​៣​នាក់​សមត្ថកិច្ច​ដឹកបញ្ជូន​យកមក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​កំ​ផាត់​។

លោក​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ឈ្មោះ ម៉ន មករា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​អ្នកសារព័ត៌មាន​ “ខេ​ម៉ា​ហ​ត​ញូ” ​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគីរី​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៤ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់​។

ដោយឡែក​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង​នោះ​ សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​។

បច្ចុប្បន្ន​រថយន្ត​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់ រឹបអូស​យកមក​រក្សា​ទុក​បណ្ដោះអាសន្ន​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម