ព័ត៌មានជាតិ
សម្ដេចតេជោ ថា ធ្វើជាប្រធានកិត្តិយសសមាគមឧកញ៉ា មិនមែនជារឿងចៃដន្យទេ តែជាទំនុកចិត្ត
ក្នុងនាមជាប្រធានកិត្តិយស សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គីរបស់សមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។ ក្នុងពិធីនេះ សម្ដេចតេជោ បានបញ្ជាក់ថា ការធ្វើជាប្រធានកិត្តិយសមាគមឧកញ៉ាកម្ពុជាពេលនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាការជឿទុកចិត្តលើការដឹកនាំរបស់សម្ដេច។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងក្ដីរីករាយយ៉ាងដូច្នេះថា «ខ្ញុំពិតជារីករាយ ដែលទទួលបានជាមួយនឹងការអញ្ជើញឱ្យធ្វើជាប្រធានកិត្តិយស ហើយនេះ គួរតែបញ្ជាក់ថា ហេតុអ្វីបានជាខ្ញុំទទួលយកនូវតួនាទីជាប្រធានកិត្តិយសនៃសមាគមឧកញ៉ា»។
ក្នុងន័យនេះ សម្ដេចតេជោ បានបញ្ជាក់ថា នេះជាការផ្ដល់កិត្តិយសដល់សម្ដេច ជាមួយនឹងការជឿជាក់ទៅលើសមត្ថភាព និងការដឹកនាំរបស់សម្ដេច ក្នុងរយៈពេលប្រមាណជាង ៤៥ឆ្នាំមកនេះ ដែលវាមិនមែនជាការចៃដន្យទេ។ សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា៖ «ច្បាស់ណាស់ថា អ្នកទាំងអស់គ្នាបានផ្ដល់កិត្តិយសឱ្យខ្ញុំ ជាមួយនឹងការជឿជាក់លើសមត្ថភាព និងការដឹកនាំរបស់ខ្ញុំ ហើយដែលយើងរស់នៅជាមួយគ្នាអស់រយៈពេលជាង៤៥ឆ្នាំ វាមិនមែនជាការចៃដន្យទេ ប៉ុន្តែគំនិតផ្ដួចផ្ដើមរបស់អ្នកទាំងអស់គ្នា ដើម្បីអញ្ជើញខ្ញុំឱ្យធ្វើជាប្រធានកិត្តិយស ហើយខ្ញុំក៏មិនមែនជាការទទួលដោយដៃចន្យដែរ នោះ គឺជាការគិតគូរទុកដោយមានទស្សនទានយ៉ាងច្បាស់លាស់ តាំងពីដើម រហូតមកដល់ពេលដែលអស់លោក អញ្ជើញខ្ញុំឱ្យធ្វើជាប្រធានកិត្តិយស»។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា សម្ដេចតែងចាត់ទុកវិស័យឯកជន គឺជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច ឯចំពោះរាជរដ្ឋាភិបាល គ្រាន់តែជាសេដ្ឋវិទូនៃផ្នែកដឹកនាំយុទ្ធសាស្ត្រ ក៏ប៉ុន្តែតួនាទីជំរុញសេដ្ឋកិច្ច គឺវាស្ថិតនៅលើអ្នកដែលមានទុន ហើយភាគច្រើន គឺបានក្លាយខ្លួនទៅជាឧកញ៉ានេះឯងតែម្ដង។ ហេតុនេះ សម្ដេចតេជោ ត្រូវតែកាន់តួនាទីនេះ ដែលសមាគមឧកញ៉ាកម្ពុជា បានផ្ដល់ការជឿទុកចិត្តច្រើនឆ្នាំមកហើយនោះ ដើម្បីឱ្យសមាគមនេះមានការស្ងប់ចិត្ត និងជឿជាក់បន្តទៀត ជាពិសេសការធ្វើឱ្យកាន់តែជឿជាក់ទុកចិត្តលើការវិនិយោគនៅក្នុងទឹកដីកំណើតរបស់ខ្លួន៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ