Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយតុលាការសម្រេចកាត់ទោស​ប្រហារជីវិត អតីតសេដ្ឋិនី វៀតណាម ប្តឹង​ឧទ្ធរណ៍ទៅវិញ

បានផុស

នៅ

យោងតាមការចុះផ្សាយពី VnExpress កាលពីថ្ងៃទី២៦ ខែមេសា បានបញ្ចាក់ថា អតីតសេដ្ឋិនីវៀតណាម Truong My Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យ Van Thinh Phat ត្រូវបានកាត់ទោសប្រហារជីវិតក្នុងសំណុំរឿងឆបោកប្រាក់ ២៧ពាន់លានដុល្លារនោះ ពេលនេះលោកស្រីបានដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមដំបូងត្រលប់ទៅវិញ។

ទន្ទឹមនោះទៀតដែរ តុលាការប្រជាជននៃទីក្រុងហូជីមិញ បានបញ្ជាក់កាលពីថ្ងៃសុក្រដែរថា ខ្លួនបានទទួលបណ្តឹងឧទ្ធរណ៍របស់លោកស្រី Truong My Lan បើទោះបីជាជាក់លាក់នៃបណ្តឹងតវ៉ាដែលសរសេរដោយដៃចំនួនបីទំព័រនៅតែមិនបង្ហាញ។

បន្ថែម​ពី​លើ​នេះ ជន​ជាប់​ចោទ​ចំនួន ៥០​នាក់​ផ្សេង​ទៀត​​ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​ដើម្បី​ស្វែង​រក​ការ​កាត់​បន្ថយ​ទោសផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ តុលាការមិនទាន់បានផ្សព្វផ្សាយសាលក្រមដំបូងនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួននៅឡើយទេ ហើយទាំងចុងចោទនិងមេធាវីរបស់ពួកគេ ក៏មិនបានទទួលច្បាប់ចម្លងនៃសាលក្រមនេះដែរ។ យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន តុលាការតម្រូវឲ្យបញ្ជូនសាលក្រមទៅភាគីពាក់ព័ន្ធក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃដែលសាលក្រមត្រូវបានប្រកាស។

សូមជម្រាបជូនដែរថា កាលពីថ្ងៃទី ១១ ខែមេសា លោកស្រី Lan វ័យ ៦៨ ឆ្នាំ ត្រូវបានកាត់ទោសប្រហារជីវិតពីបទឆបោក ដែលបណ្តាលឲ្យខូចខាតដល់ធនាគារ Saigon Commercial Bank (SCB) ចំនួន ៦៧៧ លានលានដុង (២៧ ពាន់លានដុល្លារ) ។ លោកស្រី​ត្រូវ​បាន​ផ្តន្ទាទោស​សម្រាប់​បទ​ឧក្រិដ្ឋ​ចំនួន​បី​គឺ ការ​ស៊ីសំណូក ការ​បំពាន​បទប្បញ្ញត្តិ​ធនាគារ និង​ការ​កិបកេង​ប្រាក់ ហើយត្រូវបានបញ្ជាឲ្យផ្តល់សំណងដល់ SCB ៦៧៣.៨ ពាន់ពាន់លានដុង។

ពាក់ព័ន្ធនឹងករណីនេះដែរ សូម្បីតែអតីតមេដឹកនាំបីនាក់របស់ធនាគារ SCB រួមមាន Dinh Van Thanh និង Bui Anh Dung ដែលបានធ្វើជាប្រធាន SCB ពីឆ្នាំ ២០១៤-២០២០ និង ២០២០-២០២២ រៀងៗខ្លួន រួមជាមួយលោក Vo Tan Hoang Van អតីតអគ្គនាយក SCB ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្វាមីរបស់អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត ក៏មិនរួចខ្លួនដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម២ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១១ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការផ្ដន្ទាទោស ជនដៃដល់ ស្រី ស៊ីណា វ័យ៥១ឆ្នាំ ដាក់ពន្ធនាគារ ៣១ ឆ្នាំ និងសងសំណងជូនអ្នកស្លាប់២លានដុល្លារ និងអ្នករងរបួស៥០ម៉ឺនដុល្លារ

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម