ព័ត៌មានជាតិ
រដ្ឋចំណាយថវិកាជាង ១៣០០ លានដុល្លារ ជួយដល់គ្រួសារក្រីក្រប្រយុទ្ធនឹងកូវីដ-១៩
ដោយផ្អែកលើភាពប្រសើរឡើងនូវស្ថានភាពនៃជំងឺកូវីដ-១៩ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.)នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រេចបិទបញ្ចប់ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រឹមថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៤ ដោយរដ្ឋចំណាយថវិកាអស់ជាង ១៣០០ លានដុល្លារអាមេរិក។
សេចក្តីជូនដំណឹងរបស់ ម.ជ.ជ. ចុះថ្ងៃទី ២៦ ខែមេសានេះ បានឱ្យដឹងថា ក្រោយបញ្ចប់កម្មវិធីខាងលើ រដ្ឋនឹងដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីជំនួយសង្គមលក្ខណៈអចិន្ត្រៃយ៍ និងប្រក្រតី ចាប់ខែមេសា ឆ្នាំ២០២៤ តទៅ។ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជនមានពិការភាព ជនចាស់ជរាចាប់ពីអាយុ៦០ឆ្នាំឡើង អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។ សម្រាប់គ្រួសារមានបណ្ណសមធម៌មានសុពលភាព និងសមាជិកជាជនងាយរងគ្រោះទៅសាលាឃុំ សង្កាត់ ដើម្បីចុះឈ្មោះចូលកម្មវិធី។
បើយោងលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៤ រដ្ឋចំណាយថវិកាចំនួន ៥,៣៦៧,៩៥៥១,៧៦១,០០០(ប្រាំពាន់បីរយហុកប្រាំពីរប៊ីលានប្រាបួនរយហាសិបមួយលានប្រាំពីរពាន់ហុកសិបមួយពាន់រៀលគត់)ស្មើនឹង ១៣៤១.៩៨ លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ មូលនិធិជាតិជំនួយសង្គម គូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃដាក់ឱ្យអនុវត្តកម្មវិធីនេះ ទទួលបានលទ្ធផលល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារ ក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។
ដើម្បីបង្ករលក្ខណៈងាយស្រួល និងរក្សានិរន្តរភាពកម្មវិធី ម.ជ.ជ. បន្តទទួលបណ្ដឹងតវ៉ារបស់អ្នកទទួលផលពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីខាងលើ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រួវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តដើម្បីជួយដល់ជនងាយរងគ្រោះក្នុងអំឡុងរីករាលដាលនៃជំងឺកូវីដ ដោយទទួលបានការសាទរជាច្រើនពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ការឧបត្ថម្ភនេះ បានផ្តល់ជូនជនគ្រួសារក្រីក្រ និងងាយរងគ្រោះរួមមាន កុមារអាយុ ០-៥ ឆ្នាំ មនុស្សវ័យចាស់អាយុពី ៦០ឆ្នាំ ជនមានពិការភាព និងគ្រួសារដែលមានជំងឺអេដស៍ ដោយក្នុងមួយគ្រួសារទទួលបានថវិកាទៅតាមប្រភេទមុខសញ្ញា និងគោលដៅ៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ