Connect with us

ព័ត៌មានជាតិ

មហាជនគាំទ្រពេញទំហឹងចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ

បានផុស

នៅ

ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និយាយដោយឡែក ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានចេញញាតិគាំទ្រយ៉ាងផុល ផុសទៅលើប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ពាក់ព័ន្ធនឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋកម្ពុជា បានសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ស្របតាមអនុសាសន៍របស់សមេ្តចតេជោ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោង ប្រវត្តិសាស្ត្រលើកទី១ សម្រាប់វិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រពន្ធ័ទន្លេមេគង្គ និងផ្លូវសមុទ្រ។ តាមការសិក្សាផ្លូវទឹកនេះ មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប​ ដោយឆ្លងកាត់ខេត្តចំនួន៤​រួមមាន ខេត្តកណ្តាល ខេត្តតាកែវ​ ខេត្តកំពត និងខេត្តកែប។


ដោយសារតែការមើលឃើញពីអត្ថប្រយោជន៍ជាច្រើននៃគម្រោងព្រែកជីកហ្វូណនតេជោ បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងមន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈបានចេញញាត្តិគាំទ្រយ៉ាងផុលផុសចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដ៏មានសារសំខាន់មួយនេះ។

យោងអនុសាសន៍របស់សម្តេចតេជោ នាថ្ងៃទី២៦ ខែមេសា គឺព្រែកជីកហ្វូណនតេជោ មានអត្ថប្រយោជន៍ជាច្រើនចំណុចសម្រាប់លើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ដូចជា៖ ការផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូនទៅកាន់សមុទ្រដោយមិនឆ្លងកាត់ប្រទេសដទៃ ធ្វើឱ្យមានការរីកចំរើនទាំងនៅភាគនិរតី និងទូទាំងប្រទេសកម្ពុជាតែម្តង គឺអាចដឹកជញ្ជូនតាមព្រែកជីកនេះ។

លើសពីនេះ ទាក់ទាញវិនិយោគិនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា ដោយសារភាពងាយស្រួលក្នុងការដឹកជញ្ជូន មិនចាំបាច់បង់ថ្លៃបន្ថែមពេលដឹកជញ្ជូនចេញទៅសមុទ្រ បង្កើតឱ្យមានប្រពន្ធ័ដឹកជញ្ជូនប្រទាក់ក្រឡាគ្នារវាងផ្លូវទឹក និងផ្លូវ គោក ក្លាយជាប្រភពផ្គត់ផ្គង់ទឹកនៅខេត្តក្នុងភាគនិរតីនៃប្រទេស ជួយរំដោះទឹកជំនន់ក្នុងខេត្តភាគនីរតី និងជួយបង្កើនផលត្រី ហើយប្រជាពលរដ្ឋអាចទាញទឹកសម្រាប់ធ្វើវារីវប្បកម្ម (ចិញ្ចឹមត្រី ចិញ្ចឹមបង្ក ជាដើម៕

ដោយ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា១៤ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម