Connect with us

ព័ត៌មានជាតិ

ភ្លើងឆេះព្រៃ ទប់ស្កាត់មិនបាន រាលឆេះដល់ផ្ទះពលរដ្ឋ

បានផុស

នៅ

លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ដែលបញ្ហានេះបណ្ដាលមកពីភ្លើងឆេះព្រៃហើយទប់ស្កាត់មិនទាន់ទើបរាលដល់ផ្ទះពលរដ្ឋបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ​ បានកើតឡើងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៣រសៀល គឺមានករណីភ្លើងឆេះផ្ទះចំនួនមួយលើក នៅចំណុចភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

បើតាមការរៀបរាប់ពីម្ចាស់ផ្ទះ​ឈ្មោះ ង៉ែត សុីម ភេទប្រុស អាយុ៥១ឆ្នាំ និងប្រពន្ធឈ្មោះ ពៅ ពេជ្រ ភេទ ស្រី អាយុ៥៣ ឆ្នាំ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានភ្លើងឆេះព្រៃរបស់ក្បែរភូមិ ប៉ុន្តែដោយសារតែពុំមានវិធានការណាមួយទប់ស្កាត់ឲ្យបានទាន់ពេលទើបភ្លើងនោះបានរាលមកដល់ផ្ទះរបស់ខ្លួនតែម្ដង រហូតដល់ឆេះទាំងស្រុង។ ផ្ទះនេះ សាងសង់ អំពីឈើ ដំបូលប្រក់សង្ក័សី មានទំហំ ៦មx៨ម ឆេះអស់ទាំងស្រុង។

ដោយឡែក សមត្ថកិច្ចមូលដ្ឋាន ក៏បានបញ្ជាក់អំពីមូលហេតុដែរថា ដោយសារភ្លើងឆេះព្រៃ បណ្តាលឱ្យរាលឆេះដល់ផ្ទះនេះ ហើយក៏ចេញរថយន្តពន្លត់អគ្គិភ័យមិនទាន់ដែរ ព្រោះការឆាបឆេះនេះវាមានសន្ទុះលឿនខ្លាំងពេក៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម