Connect with us

KPT+

បណ្ណាគារ​នៅ​អាហ្សង់ទីន​កន្លែង​ប្រមូល​ផ្ដុំ​សៀវភៅ​ដ៏​ស្រស់​ស្អាត​បំផុត​​លើ​លោក

បានផុស

នៅ

សម្រាប់​អ្នក​ចូលចិត្ត​សៀវភៅ​បើ​សិន​បាន​ឃើញ​ត្រឹម​រូបភាព​បណ្ណាល័យ​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ប្រាកដ​ណាស់​ថា​នឹង​រំភើប​​ជាក់ជា​មិនខាន។ អ្នក​មិន​សូវ​ចូល​ចិត្ត​ការ​អាន​គ្មាន​ថ្ងៃ​បាន​យល់​ពី​ពិភពលោក​របស់​អ្នក​ស្រលាញ់​សៀវភៅ​ឡើយ។

ផ្ទុយ​ពី​អ្វី​ដែល​មនុស្ស​មួយ​ចំនួន​គិត​ថា​សៀវភៅ​គ្រាន់តែ​អាន​ធម្មតា​ប៉ុណ្ណោះ ​តែ​មក​ដល់​បច្ចុប្បន្ន​នេះ​សៀវភៅ​នៅ​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ដដែល។ អ្នក​​ដែល​ចូលចិត្ត​ការ​អាន​ប្រាកដជា​មាន​អារម្មណ៍​ថា ​គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ដើរ​ចូល​ហាង​លក់​សៀវភៅ​ឡើយ។ ទោះបី​ជា​រយៈ​ពេល​ច្រើន​ម៉ោង ​តែ​ជា​ក្ដី​សុខ​មួយ​នៅ​ពេល​ដែល​បាន​កាន់​សៀវភៅ​សំណព្វចិត្ត​នៅ​ក្នុង​ដៃ​ត្រលប់​មក​​ផ្ទះ​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សារ​ព័ត៌មាន National Geographic បាន​សរសេរថា​ ហាង​លក់​សៀវភៅ​មួយ​ដែល​ដូចជា​កន្លែង​វេទមន្ត​នោះ​គឺ​បណ្ណាគារ Ateneo Grand Splendid ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់ Recoleta នៃ​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន។ កន្លែង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា “ហាង​លក់​សៀវភៅ​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​លើ​ពិភពលោក” ។ ​ដើមឡើយ​វា​គ្រាន់តែ​ជា​រោង​មហោស្រព​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩១៩ ប៉ុណ្តោះ។ ប៉ុន្តែ​ទំហំ​និង​ផ្ទៃ​ខាងក្នុង​ដ៏​អស្ចារ្យ​របស់​វា​បាន​ធ្វើ​ឱ្យបណ្ណាល័យនេះ​ក្លាយ​ជា​កន្លែង​ដ៏​ល្អ​មួយ​​នៅ​ទសវត្ស​ឆ្នាំ ២០០០។ នៅ​ពេល​​ឈានជើង​ចូល​ខាងក្នុង​បណ្ណាគារ Ateneo Grand Splendid យើង​នឹង​បាន​ឃើញ​នូវ​អំពូល​ភ្លើង​ដែល​បំភ្លឺ​ព្រឹមៗ​នៅ​លើ​ធ្នើរ​សៀវភៅ​ទាំងអស់​ដែល​តម្រង់​ជួរ​តាម​ជញ្ជាំង​នីមួយៗ។ ធ្នើរ​សៀវភៅ​ទាំងនេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​សៀវភៅ CD និង DVD បន្ថែម​ទៀត។ ​ជា​ការពិត​ដែល​ថា​ទីកន្លែង​ស្រស់​ស្អាត​មួយ​នេះ​បាន​សាងសង់​ឡើងវិញ​នៅ​ដើម​ទសវត្ស​ឆ្នាំ ១៩០០ ព្រោះ​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ផ្នែក​ខ្លះ​នៃ​ស្ថាបត្យកម្ម​ដែល​មាន​លក្ខណៈ​ចំណាស់​ តែ​គួរ​ឲ្យ​ជាប់ចិត្ត​មិន​អាច​ចាកចេញ​ទៅ​កន្លែង​ផ្សេង​បាន​។ នៅ​ទីនោះ​ក៏​មាន​ហាង​កាហ្វេ​មួយ​នៅ​ខាងក្រោយ​បណ្ណាល័យដែល​មាន​អតិថិជន​ជា​ច្រើន​បាន​មក​ទីនេះ​អាន​បណ្ដើរ​ផឹក​កាហ្វេ​បណ្ដើរ។

​លក្ខណៈ​ពិសេស​ល្អៗ ជា​ច្រើន​នៅ​ក្នុង​បណ្ណាល័យ Ateneo Grand Splendid ។ ​ផ្នែក​ខ្លះ​ ផ្ទុក​នូវ​សៀវភៅ​​ដែល​សរសេរ​ជា​ភាសា​អេស្ប៉ាញ។ សម្រាប់​អ្នក​ដែល​មិន​ចេះ​អាន​ភាសា​ ការ​ជ្រើសរើស​សៀវភៅ​សរសេរ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ទៅ​តាម​កម្រិតរបស់វា។ ​ ​ផ្នែក​ខ្លះទៀតគេតម្រៀប​​សៀវភៅ​មនោសញ្ចេតនា​និង​រូបភាព​បែប​រ៉ូមែនទិក លោក​អ្នក​អាច​ថតរូប​លេង​កម្សាន្ត​បានផងដែរ។ ​

យ៉ាងណាក្ដី មិនចាំបាច់​ទាល់​តែ​​ទិញ​កាហ្វេ​ឬ​អ្វីមួយ​ទើប​អាចចូល​ទស្សនា​ហាង​លក់​សៀវភៅ​ដើម្បី​បាន​ថតរូប​នោះ​ទេ ​ព្រោះ​បុគ្គលិក​ទទួល​ភ្ញៀវ​គ្រប់គ្នាដែលទៅដល់ទីនោះ។ យើង​អាច​ថតរូប​នៅ​តាម​ជញ្ជាំង​ដាក់​សៀវភៅ​មួយ​ក្នុង​ចំណោម​ជញ្ជាំង​ដែល​ជា​ធ្នាក់ៗ​ច្រើន​ទៀត​ដែល​នៅ​តាម​ហាង​កាហ្វេ។ ប្រាកដ​ណាស់​ថា​បើ​សិន​បាន​ថតរូប​នៅ​បណ្ណាល័យ​មួយ​នេះ​វិញ​ធានា​ថា​​ទទួល​បានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ Fecebook និង Instagram មិន​ខាន​ទេ។

ជា​ការ​ពិត​​អាហ្សង់ទីន​ល្បីល្បាញ​ដោយសារ​ប្រទេស​នេះ​មាន​អក្សរសាស្ត្រ និង សៀវភៅ​រាប់​ពាន់​ក្បាល​ត្រូវ​បាន​គេ​បោះ​ពុម្ព​ផ្សាយ​នៅ​ទីនោះ​ក្នុង​មួយ​ឆ្នាំៗ។

ប្រសិន​បើ​លោក​អ្នក​កំពុង​តែ​មាន​គម្រោង​គិត​ចង់​ទៅ​លេង​ទីកន្លែង​ស្រស់​ស្អាត​មួយ​នេះ​យើង​ខ្ញុំ​សូម​ណែ​នាំ​​លោក​អ្នក​ទៅ​កម្សាន្ត​នៅ​ខែ​មិថុនា ​ព្រោះ​ជា​ខែ​ដែល​ស្ងាត់​បំផុត​សម្រាប់​កន្លែង​នេះ។ លោក​អ្នក​អាច​ទៅ​ក្នុង​អំឡុង​ពេល​ចុង​សប្ដាហ៍​ក៏​ជា​គំនិត​ល្អ​មួយ​ផង​ដែរ ​ព្រោះ​មនុស្ស​ភាគច្រើនទាំង​នៅ​សាលារៀន​ឬនៅ​កន្លែង​ធ្វើ​ការ​ក៏​មក​ទីនេះ​រួម​គ្នា​ដែរ៕

ប្រែសម្រួល៖ Blue Sky

ចុចអាន៖ មូលហេតុដែលពេលខ្លះ មនុស្ស​យើងព្រមចុះចាញ់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម១៣ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម