Connect with us

ព័ត៌មានអន្ដរជាតិ

នាយកដ្ឋានឧតុនិយម ថៃ ចេញការព្យាករណ៍សីតុណ្ហភាពក្ដៅចង់ខ្លោច ពិសេសនៅទីក្រុងបាងកក

បានផុស

នៅ

នាយកដ្ឋានឧតុនិយមថៃបានចេញការព្យាករណ៍ពីអាកាសធាតុក្ដៅចង់ខ្លោចសម្រាប់តំបន់នៅប៉ែកខាងជើង ឦសាន វាលទំនាបកណ្ដាល និងប៉ែកខាងកើត ចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យសប្ដាហ៍ក្រោយ ពោលសីតុណ្ហភាពនៅតំបន់មួយចំនួនអាចនឹងឡើងដល់កម្រិតកំពូល ៤៣ អង្សាសេ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី២៨ ខែមេសា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានអាកាសមួយនេះបានលើកឡើងទៀតថា សីតុណ្ហភាពអាចឡើងលើស ៤៣ អង្សាសេនៅតំបន់ប៉ែកខាងជើង និង ៤២ អង្សាសេនៅភាគឦសាន និងប៉ែកខាងកើត ខណៈនៅថ្ងៃចន្ទសីតុណ្ហភាពក្នុងតំបន់ភាគខាងត្បូងអាចនឹងឡើងដល់ ៤០ អង្សាសេ ប៉ុន្តែក៏អាចមានភ្លៀងធ្លាក់ខ្លាំងផងដែរនៅពេលល្ងាច ។

ទន្ទឹមនោះ វិទ្យាស្ថានស្រាវជ្រាវតារាសាស្ត្រជាតិនៃប្រទេសថៃក៏បានបញ្ជាក់ផងដែរថា ព្រះអាទិត្យនឹងបើកថ្ងៃចំពីលើទីក្រុងបាងកកតែម្ដង ចាប់ពីថ្ងៃចន្ទ ទី២៩ ខែមេសានេះ ហើយសីតុណ្ហភាពនៅក្នុងទីក្រុងអាចហក់ឡើងដល់កម្រិត ៤២ អង្សាសេ ប៉ុន្តែវាអាចលែងព្រួសកម្ដៅរហូតដល់យប់ថ្ងៃសុក្រ ទី៣ ខែឧសភា ។

ពាក់ព័ន្ធនឹងអាកាសធាតុក្ដៅបែកផ្សែងនេះដែរ នាយកដ្ឋានឧតុនិយមថៃក៏បានចេញព្រមានទៅដល់ប្រជាពលរដ្ឋឲ្យផ្អាកចេញធ្វើសកម្មភាពនៅក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង ហើយថែមទាំងបានណែនាំឲ្យពលរដ្ឋទទួលទានទឹកយ៉ាងតិច ២ កែវរៀងរាល់ម៉ោង ហើយគួរតែនៅក្នុងផ្ទះ និងស្លៀកសម្លៀកបំពាក់ស្តើងៗ ជាពិសេសសូម​ប្រញាប់ប្រញាល់​ទៅ​ជួប​គ្រូពេទ្យផងដែរ ប្រសិនបើមាន​អារម្មណ៍​ថប់ដង្ហើម ឬ​វិលមុខ ស្របពេលដែលរលកកម្ដៅក៏បានផ្ដាច់យកជីវិតមនុស្សប្រមាណ ៣០ នាក់រួចទៅហើយ ។

គួរបញ្ជាក់ថា កត្តាដែលនាំឲ្យប្រទេសថៃជួបអាកាសធាតុក្ដៅហួតហែងបែបនេះ គឺដោយសារតែឥទ្ធិពល El Nino ដែលបច្ចុប្បន្នក៏កំពុងអុកឡុកនៅពាសពេញពិភពលោកផងដែរ ខណៈបាតុភូតអាកាសធាតុមួយនេះនឹងបង្កឲ្យមានគ្រោះរាំងស្ងួត ភ្លៀងធ្លាក់ខ្លាំង និងទាញសីតុណ្ហភាពឲ្យហក់ឡើងខ្ពស់ក្នុងកម្រិតកំណត់ត្រាថ្មីៗជាដើម ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ បក្សកុម្មុយនីស្ត វៀតណាម បញ្ជាក់ដើមចមការលាលែងពីតំណែងរបស់ ប្រធានរដ្ឋសភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម