ព័ត៌មានជាតិ
កម្លាំងនគរបាលជាតិ ទូទាំងប្រទេស ប្រមាណជាង៦ ម៉ឺននាក់ ត្រៀមចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលជាតិទូទាំងប្រទេស ប្រមាណជាង៦ ម៉ឺននាក់ បានត្រៀមខ្លួនជាស្រេច ក្នុងការទទួលយកការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ជាជំនួយរបស់ចិនដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយដឹកនាំថ្នាក់ដឹកនាំមន្ត្រីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី ២៣ កុម្ភៈនេះ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា កម្លាំងនគរបាលជាតិ គ្រប់ផ្នែក និង គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ មានជំនឿជឿជាក់ លើវ៉ាក់សាំង ស៊ីណូហ្វាម របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការទទួលយកការចាក់វ៉ាក់សាំងនេះ ដើម្បីការពារខ្លួនជៀសផុតពីជំងឺឆ្លងកូវីដ១៩ ក្នុងប្រតិបត្តិការការពារ សន្តិសុខ សណ្ដាប់ សាធារណៈបងប្អូនប្រជាពលរដ្ឋ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចូលក្នុងសហគមនាពេលបច្ចុប្បន្នផងដែរ។

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធក៏បានថ្លែងអំណរគុណប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឲ្យកម្លាំងនគរបាលជាតិ ទទួលបានការចាក់វ៉ាក់សាំងនេះ ខណៈបច្ចុប្បន្ននេះ កម្លាំងនគរបាលជាតិ ដែលចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ១៩នៅក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណជា៥០រូបហើយ កំពុងធ្វើចត្ថាឡីស័ក្ក ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធអ្នកឆ្លងជំងឺកូវីដ១៩។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានមន្ត្រីនគរបាលណាម្នាក់ ឆ្លងជំងឺកូវីដ១៩នៅឡើងនោះទេ។
គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ជូនទៅដល់កម្លាំងនគរបាលជាតិទូទាំងប្រទេស និងចាប់ផ្ដើមចាប់ពីថ្ងៃទី ២៣ កុម្ភៈនេះតទៅ ដោយអង្គភាពនីមួយៗ ត្រូវដឹកនាំកងកម្លាំងរបស់ខ្លួន មកទទួលវ៉ាក់សាំង ស្របតាមការសម្របសម្រួលរបស់ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលនៅតាមរាជធានីខេត្តចំនួន១០៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង