Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រុះរើគណៈរដ្ឋមន្ត្រីជាផ្លូវការ លោក សេដ្ឋា របូតតំណែងមួយក្នុងដៃ

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃអាទិត្យនេះបានប្រកាសរុះរើគណៈរដ្ឋមន្ត្រីថ្មី ក្នុងនោះមានការតែងតាំងអ្នកថ្មីចំនួន ៦ រូប ខណៈរដ្ឋមន្ត្រី ៤ រូបននឹងចាកចេញពីតំណែង ហើយរូបលោក សេដ្ឋា ខ្លួនឯងផ្ទាល់ក៏បាត់មុខតំណែងមួយផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី២៨ ខែមេសា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការរុះរើគណៈរដ្ឋមន្ត្រីនេះដែរ លោក សេដ្ឋា របូតតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ហើយបានប្រកាសតែងតាំងអតីតនាយកប្រតិបត្តិថាមពល លោក Pichai Chunhavajira ឲ្យឡើងអង្គុយកៅអីមួយនេះជំនួស ស្របពេលដែលសេដ្ឋកិច្ចប្រទេសថៃកំពុងស្ថិតក្នុងវិបត្តិ ដោយសារតែលោកមមាញឹកនឹងការងារជានាយករដ្ឋមន្ត្រីខ្លាំងពេក ។

ក្រៅពីក្លាយខ្លួនជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហើយ លោក Pichai វ័យ ៧៥ ឆ្នាំក៏នឹងអង្គុយកៅអីជាឧបនាយករដ្ឋមន្ត្រីផងដែរ ។ ប៉ុន្តែទោះជាយ៉ាងណា ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អតីតទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី សេដ្ឋា រូបនេះប្រឈមមុខនឹងការងារដ៏លំបាក និងស្មុគស្មាញក្នុងការស្ដារសេដ្ឋកិច្ចប្រទេសថៃឲ្យមានដង្ហើមដកឡើងវិញ ។

លោក Pichai Chunhavajira

ទន្ទឹមនោះ ប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារហ៊ុនថៃរបស់ក្រុមហ៊ុន Bangchak Corp រូបនេះក៏នឹងរ៉ាប់រង ក៏ដូចជាទទួលខុសត្រូវលើគោលនយោបាយមួយចំនួន រួមទាំងគម្រោងចែកចាយកញ្ចប់ថវិកា ៥០០ ពាន់លានបាតរបស់លោក សេដ្ឋា ដែលនឹងផ្ទេរប្រាក់ទៅឲ្យពលរដ្ឋថៃក្នុងម្នាក់ៗ ១០,០០០ បាត ក្នុងចំណោម ៥០ លាននាក់ដើម្បីជួយបង្កើនសេដ្ឋកិច្ចក្នុងសហគមន៍ ។

ចំណែកលោក Somsak Thepsuthin ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី នឹងទៅកាន់ការជារដ្ឋមន្ត្រី​ក្រសួងសុខភាពសាធារណៈ​ជំនួស​លោក​វេជ្ជបណ្ឌិត Chonnan Srikaew ខណៈ​លោក Suriya Juangroongruangkit រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នឹងក្លាយជាឧបនាយករដ្ឋមន្ត្រី ។ រីឯលោក Panpree Phittanukorn ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស នឹងនៅសល់តែតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសមួយមុខប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ការរុះរើគណៈរដ្ឋមន្ត្រីនេះមានហេតុផលជាច្រើន ហើយនេះក៏អាចជាស្ទីលរបស់គណបក្សភឿថៃផងដែរ ខណៈការផ្លាស់ប្ដូរនេះអនុវត្តតាំងតែពីសម័យបក្សថៃស្រលាញ់ថៃក្រោមការដឹកនាំរបស់លោក ថាក់ស៊ីន ដូចគ្នា ដើម្បីឆ្លើយ​តបចំពោះក្រុម​នយោបាយ ក៏ដូចជាការចរចាផលប្រយោជន៍ជាមួយក្រុមមូលធន ហើយស្ទីលនេះជាមធ្យមនឹងមានការរុះរើគណៈរដ្ឋមន្ត្រីនៅរៀងរាល់ ៦ ខែ ឬ ១ ឆ្នាំម្តង ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ នាយកដ្ឋានឧតុនិយម ថៃ ចេញការព្យាករណ៍សីតុណ្ហភាពក្ដៅចង់ខ្លោច ពិសេសនៅទីក្រុងបាងកក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១ នាទីute មុន

មនុស្ស ០៥ នាក់ ខណៈដើរឆ្លងផ្លូវ ត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង រងរបួសធ្ងន់

កីឡា២ នាទីutes មុន

តើ ព្រះ​ខ័ន​រាជស្វាយរៀង ឬ​ ភ្នំពេញ​ក្រោន ក្នុង​ជំនួប​ធំ​ប្រចាំថ្ងៃអាទិត្យ?​

ព័ត៌មានជាតិ២២ នាទីutes មុន

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាព​បង្កបង្កើន​ស្រូវ​កសិករនៅ​ស្រុក​ចំនួន ៣ ក្នុង​ខេត្ត​បាត់ដំបង

សន្តិសុខសង្គម៣៤ នាទីutes មុន

ខេត្តក្រចេះ ត្រៀមកម្លាំងប្រមាណ ៤០០ នាក់ ការពារសន្តិសុខសណ្ដាប់ធ្នាប់ អំឡុងពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម