Connect with us

ព័ត៌មានជាតិ

ទិន្នផលពោតរបស់សហគមន៍កសិករ ក្រុងស្ទឹងត្រែងថមថយចុះ ដោយ​សារអាកាសធាតុក្តៅ

បានផុស

នៅ

សហគមន៍កសិករដាំពោតនៅភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានព្យាយាមដាំពោតធ្វើជាភូមិមួយផលិតផលមួយ តែនៅឆ្នាំនេះដំណាំពោតរងផលប៉ះពាល់ពីអាកាសធាតុក្តៅខ្លាំងបង្កឱ្យផលពោត ត្រូវខាតបង់ដោយ​សារតែផ្លែ វាដាក់គ្រាប់មិនបានពេញល្អ ហើយគ្មានអ្នកបញ្ជាទិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អន ជួន មេភូមិខាំផាន់ប្រាប់ថា៖ ដំណាំពោតកសិករនៅឆ្នាំនេះ ជួបប្រទះអាកាសធាតុប្រែប្រួល បានបង្កឱ្យពោតដាក់គ្រាប់មិនបានពេញល្អ ធ្វើឱ្យកសិករខាតបង់ថវិកាប្រមាណជាង២០% ក្នុងចំការនីមួយៗ  ទោះបីបងប្អូនខិតខំប្រើមធ្យោបាយថែទាំ បូមទឹកដាក់ យ៉ាងណាក៏ដោយក៏មិនអាចជួយស្រោចស្រង់បានដែរ។

លោកបន្តថា៖ ការដាំដុះបច្ចុប្បន្នកសិករអនុវត្តតាមបច្ចេកទេស ទាំងការថែទាំ និងការជ្រើសរើសពូជ បានត្រឹមត្រូវហើយ  តែឆ្នាំនេះអាកាសអាតុក្តៅហួសការស្មាន បង្កឱ្យដំណាំពោតថយគុណភាព។

«ឆ្នាំនេះវាក្តៅពេកទឹកមិនគ្រប់គ្រាន់ផ្លែវាមានខ្លះអញ្ចឹងមិនអាចបំពេញគ្រាប់ប៉ុន្តែយើងចង់ទប់និងធាតុអាកាសអត់បានទេវាអាចថយចុះប្រមាណ ១៥ ទៅ២០%គុណភាព វាបើដូចរាល់ឆ្នាំអត់អីទេគឺពោតសាច់ពេញៗព្រោះធាតុអាកាសត្រជាក់អត់ដូចឆ្នាំនេះក្តៅខ្លាំង»។ លោក អន ជួន បន្ថែម។

លោក ឈាវ សុគុណថែល រស់នៅភូមិខាំផាន់ បានបញ្ជាក់ថា៖ កសិករប្រមាណជាង៧០គ្រួសារនៅក្នុងភូមិនេះបានព្យាយាមដាំពោតប្រចាំរដូវកាល ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រយោជន៍រួមគ្នាថែរក្សាឱ្យបានកេរ្តិ៍ឈ្មោះភូមិមួយមានផលិតផលមួយ គឺពោតសហគមន៍ភូមិខាំផាន់។

លោកបន្ថែមថា៖ ដំណាំពោតនៅជុំទី៣នេះ ស្ទើរតែបាត់បង់ ផលិតផលមួយភូមិមួយ ព្រោះរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ធ្វើឲ្យកសិករខាតបង់ដើមទុនទៅលើការចំណាយទិញប្រេងបូមទឹក។

លោកស្រី ឆៃ ចិត្រា អ្នកស្ងោរពោតលក់ នៅក្រុងស្ទឹងត្រែង បានឲ្យទទួលស្គាល់ថា៖ បច្ចុប្បន្នពោត និងបន្លែផ្សេងៗ ដែលនាំចេញពីភូមិខាំផាន់នេះ ស្រួលលក់ដូរជាងពោតនិងបន្លែនាំចូលមកពីបណ្តាតំបន់នានា ព្រោះអាតិថិជនបានស្គាល់ប្រភព​​ច្បាស់លាស់ និងមានរសជាតិឆ្ងាញ់ផង។

លោកស្រីថា៖ ពោតឆៅក្នុងមួយផ្លែមានតម្លៃចាប់ពី ៥០០ ទៅ៧០០រៀល ពេលស្ងោរឆ្អិនមួយតម្លៃ ១០០០ រៀលតែប៉ុណ្ណោះ។

នៅភូមិខាំផាន់សង្កាត់សាមគ្គីមានប្រជាពលរដ្ឋរស់នៅជាង ២០០ គ្រួសារ បានប្រកបមុខរបរដាំដំណាំរួមផ្សំ ជាពិសេសដំណាំពោត នៅតាមជួរដងទន្លេមេគង្គ ដែលមានផ្ទៃដីលាតសន្ធឹងជាង៨គីឡូម៉ែត្រ ហើយបច្ចុប្បន្នដំណាំពោតជាង​១៥ ហិកតា កំពុងរងការថមថយទិន្នផលដោយសារតែអាកាសធាតុក្តៅហួសកម្រិត៕

អត្ថបទ៖ ងិនលីម

   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម