Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម តាមរកស្រ្តីដែលលក់ម្នាស់ឲ្យទេសចរបរទេស ៣ផ្លែ ២០ដុល្លារ

បានផុស

នៅ

ថ្មីៗនេះ មានរឿងផ្ទុះកក្រើកបណ្តាញសង្គមទៀតហើយនៅក្នុងប្រទេសវៀតណាម ដោយស្រ្តីលក់ដូរតាមផ្លូវម្នាក់ លក់កាត់ថ្លៃផ្លែម្នាស់៣ផ្លែតម្លៃ ៥០០ ០០០ដុង (២០ដុល្លារ) ដល់ភ្ញៀវទេសចរបរទេស២នាក់ ហើយពេលនេះតំណាង​គណៈកម្មាធិការ​ប្រជាជន​សង្កាត់​ Hang Dao កំពុងតាមរកស្រ្តីអ្នកលក់ម្នាក់នោះហើយ។ នេះបើតាមការចុះផ្សាយរបស់ VN Express នៅថ្ងៃចន្ទទី២៩ខែមេសា។

(រូបថត៖ Tik Tok)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូដែលបង្ហោះលើបណ្តាញសង្គម គេបានឃើញកើតមានជម្លោះរវាងទេសចរនិងអ្នកលក់ ដោយសារតែអ្នកលក់កាត់ថ្លៃផ្លែម្នាស់ថ្លៃពេក រួចមកអ្នកទិញក៏សុំលុយអាប់ ស្រាប់តែកើតមានការជជែកគ្នាតឹងសរសៃ.ក បង្កការភ្ញាក់ផ្អើលតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនោះក៏មានសន្តិសុខដែលកំពុងល្បាតនិងរក្សាសណ្តាប់ធ្នាប់នៅតាមដងផ្លូវនៃផ្សាររាត្រី Hang Dao – Dong Xuan ចេញធ្វើអន្តរាគមន៍ ឲ្យអ្នកលក់ប្រគល់លុយជូនទេសចរវិញដើម្បីបញ្ចប់រឿង ហើយអ្នកទាំងអស់គ្នា ក៏បានចាកចេញពីកន្លែងកើតហេតុរៀងៗខ្លួន។

(រូបថត៖ Tik Tok)

តាម​រយៈ​ការ​ចុះ​ពិនិត្យ​របស់​ប៉ូលិស​សង្កាត់ Hang Dao បានរកឃើញថា ​អាជីវករនោះ​មិន​មែនជាអ្នកស្ថិតនៅក្នុងតំបន់នេះទេ ហើយប៉ូលិសកំពុង​បន្ត​ស្វែងរកអ្នកលក់ មក​បំភ្លឺ​ជុំវិញ​ហេតុការណ៍​នេះ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ព្រោះថារឿងនេះប៉ះពាល់ដល់មុខមាត់ប្រទេសខ្លាំងណាស់។

គួររម្លឹកថា ខែមុន នៅវៀតណាម ក៏មានផ្ទុះរឿងរ៉ាវពាក់ព័ន្ធអ្នកលក់ដូរអ៊ីចឹងដែរ ដោយកាលនោះស្ត្រីជនជាតិវៀតណាមម្នាក់ បានលក់ផ្លែពុទ្រាទៅឲ្យជនបរទេសម្នាក់ក្នុងតម្លៃថ្លៃរហូតដល់​ ២០​ម៉ឺន​ដុង​ (៨ដុល្លារ) ត្រឹមតែមួយកូនថង់តូចប៉ុណ្ណោះ​។

(រូបថត៖ Zing News)

ក្រោយវីដេអូឃ្លីបដែលថតដោយបុរសជនបរទេសរូបនោះចែកចាយលើបណ្ដាញសង្គម វាបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងដល់មហាជន រហូតដល់ធ្វើឲ្យគណៈកម្មាធិការប្រជាជន ស្រុក Tay Ho ដឹកនាំក្រុមជំនាញធ្វើកំណត់ហេតុ និងចេញសេចក្តីសម្រេចដាក់ពិន័យរដ្ឋបា លើស្ត្រីរូបនោះ ពីបទលក់ទំនិញតាមដងផ្លូវ ប្រឆាំងនឹងបទប្បញ្ញត្តិ និងដោយគ្មានការប្រកាសតម្លៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម