Connect with us

ព័ត៌មានអន្ដរជាតិ

នៅហ្វីលីពីន សីតុណ្ហភាពឡើងដល់កំពូល ៥៣អង្សាសេ

បានផុស

នៅ

សារព័ត៌មាន ABS-CBN បានរាយការណ៍នៅថ្ងៃចន្ទទី២៩ខែមេសាថា ទីក្រុង Iba ក្នុងខេត្ត Zambales នៃប្រទេសហ្វីលីពីន បានជួបប្រទះនឹងថ្ងៃក្តៅបំផុត ដោយសីតុណ្ហភាពហក់ឡើងដល់កម្រិតកំពូល ៥៣អង្សាសេឯណោះ។

(រូបថត៖ LYN RILLON)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការិយាល័យអាកាសធាតុ PAGASA, សីតុណ្ហភាពនៅ Iba បានហក់ឡើងយ៉ាងឆាប់រហ័សត្បិតអី បីបួនថ្ងៃមុននេះ គេវាស់វែងឃើញថា សីតុណ្ហភាពនៅទីនោះ ឈរត្រឹម៤២ទៅ៤៣អង្សាសេប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានោះដែរ PAGASA បានប្រកាសដាក់តំបន់ចំនួន៣៦ ក្នុងបញ្ជីគ្រោះថ្នាក់ព្រោះថា កម្តៅកំពុងបង្កទុក្ខវេទនានៅទីនោះ។

(រូបថត៖ Info)

ក្រៅពី Zambales, ទីក្រុង Dagupan នៃខេត្ត Pangasinan ក៏ជាតំបន់ក្តៅបំផុតមួយផងដែរក្នុងប្រទេស ពោលគឺសន្ទស្សន៍កម្តៅទីនោះ បានឈាន៤៧អង្សាសេនៅថ្ងៃចន្ទ បន្ទាប់មកគឺទីក្រុង Aparri នៃខេត្ត Cagayan ដែលសីតុណ្ហភាពឡើងដល់៤៦អង្សាសេ។

រឿងដែលហ្វីលីពីនព្រួយបារម្ភខ្លាំងគឺថា កម្តៅអាចប៉ះពាល់ដល់ផលិតកម្មកសិកម្ម កង្វះទឹកស្អាតនិងថាមពល ព្រមទាំងបង្កទុក្ខលំបាកដល់សិស្សនិស្សិតផងដែរ។

(រូបថត៖ AFP)

សាលារៀនជាច្រើនត្រូវបានប្រកាសបិទទ្វារ ប៉ុន្តែតម្រូវឲ្យសិស្សរៀនតាមអនឡាញវិញ ព្រោះតែមន្ត្រីគិតគូរពីសុខទុក្ខរបស់សិស្ស ខណៈដែលរលកកម្តៅត្រូវគេព្យាករថា នឹងបន្តវាយប្រហារប្រទេសនេះ រហូតដល់ចុងខែឧសភាឯណោះ។

ទិន្នន័យរបស់ក្រសួងអប់រំបង្ហាញថា សាលារៀនរាប់ពាន់ ត្រូវផ្អាកដោយសារកម្តៅ ជាហេតុប៉ះពាល់ដល់សិស្សជាង ៣.៦លាននាក់។

រម្លឹកទៅកាលពីឆ្នាំមុន សីតុណ្ហភាពសកល បានកើនឡើងខ្ពស់បំផុត ហើយទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ និយាយថា តំបន់អាស៊ី កំពុងឡើងកម្តៅក្នុងល្បឿនយ៉ាងលឿន ជាពិសេសប្រទេសហ្វីលីពីននេះតែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ក្តៅខ្លាំងឈានដល់កម្រិតខ្ពស់ ៤៤អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម