កីឡា
Real Madrid ត្រូវការឈ្នះ១ប្រកួតទៀតដើម្បីគ្រងជើងឯក LaLiga
ក្រុមអធិរាជស Real Madrid កាន់តែខិតជិតក្នុងការគ្រងជើងឯកលីគកំពូលអេស្ប៉ាញ (LaLiga) រដូវកាល២០២៣-២៤ ក្រោយនាំមុខក្រុមលេខ២ Girona រហូតដល់១៣ពិន្ទុ គិតត្រឹមសប្ដាហ៍ទី៣៣ ខណៈការប្រកួតនៅសល់៥លើកទៀត។

ក្រុម Real Madrid ត្រូវការតែ៣ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីឈ្នះជើងឯកលីគ LaLiga លើកទី៣៦។ គិតត្រឹមសប្ដាហ៍ទី៣៣ ក្រុមអធិរាជសកំពុងឈរលេខ១ក្នុងតារាងពិន្ទុ បន្ទាប់ពីប្រកួត៣៣លើក ឈ្នះ២៦ ស្មើ៦ ចាញ់១ មាន៨៤ពិន្ទុ ខណៈក្រុមលេខ២ Girona ប្រកួត៣៣លើក ឈ្នះ២២ ស្មើ៥ ចាញ់៦ មាន៧១ពិន្ទុ។
ការប្រកួត៥លើកចុងក្រោយ Real Madrid ត្រូវការឈ្នះតែ១ប្រកួតទៀត ដើម្បីកើនដល់៨៧ពិន្ទុ ខណៈក្រុមលេខ២ Girona ដែលមានត្រឹមតែ៧១ពិន្ទុ ទោះឈ្នះទាំង៥ប្រកួតចុងក្រោយមិនមានពិន្ទុច្រើនជាងដែរ។

ការប្រកួតសប្ដាហ៍ទី៣៤ ថ្ងៃទី៤ ខែឧសភា Real Madrid នឹងបើកទ្វារកីឡដ្ឋាន Santiago Bernabéu ទទួលក្រុមភ្ញៀវ Cadiz ដែលកំពុងស្ថិតនៅលេខទី១៨ ដូច្នេះហាក់គ្មានអ្វីពិបាកខ្លាំងសម្រាប់ក្រុមម្ចាស់ផ្ទះក្នុងការស្វែងរក៣ពិន្ទុទេ។ ប្រសិនបើពួកគេទទួលបានជ័យជម្នះក្នុងសប្ដាហ៍នេះ ពួកគេនឹងក្លាយជាម្ចាស់ជើងឯកលីគកំពូលប្រទេសអេស្ប៉ាញរដូវកាលនេះតែម្តង។
Real Madrid ជាក្រុមទទួលបានជោគជ័យបំផុតក្នុងលីគលីគកំពូលអេស្ប៉ាញ LaLiga ដោយបានឈ្នះជើងឯក៣៥លើក ខណៈក្រុម Barcelona ឈរលេខ២ ក្រោយឈ្នះ២៧លើក និងក្រុម Atlético Madrid ឈរលេខ៣ បន្ទាប់ពីការឈ្នះ១១លើក៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ