ព័ត៌មានជាតិ
បញ្ជាឲ្យបិទសណ្ឋាគារជិនប៉ីទាំង ៣ សាខា ឲ្យបុគ្គលិកទាំងអស់មកតេស្តកូវីដ កុំលាក់លៀម
អាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជាឲ្យបិទសណ្ឋាគារ ជិនប៉ីព័រអុីទាំង ៣ សាខា រួមទាំងអគារស្នាក់នៅរបស់បុគ្គលិក ហើយឲ្យបុគ្គលិកទាំងអស់ដែលពាក់ព័ន្ធ ត្រូវបង្ហាញភាពស្មោះត្រង់ កុំលាក់លៀម និងត្រូវមកធ្វើតេស្តកូវីដ ១៩។
ជាមួយគ្នានេះ សណ្ឋាគារ ហ័ងហ្គ័នជាយី ក៏អាជ្ញាធរខេត្តបញ្ជាឲ្យបិទ ដោយសារមានភ្ញៀវស្នាក់នៅតេស្តមានវិជ្ជមានកូវីដ ១៩។
កាលពីថ្ងៃ ២២ កុម្ភៈ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានធ្វើតេស្តជនបរទេស លទ្ធផលបានរកឃើញស្រ្តីចិនពីរនាក់មានវិជ្ជមានកូវីដ ១៩។
ស្រ្តីចិនទីមួយអាយុ ៣៥ ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពីថ្ងៃ ១៦ កុម្ភៈ ២០២១ បានមកស្នាក់នៅសណ្ឋាគារជិនបុីព័រអុី សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ជាមួយសង្សារ។
ស្រ្តីចិនទីពីរ អាយុ ២២ ឆ្នាំ មកពីរាជធានីភ្នំពេញនៅថ្ងៃ ២០ កុម្ភៈ តាមរថយន្ត មកស្នាក់នៅសណ្ឋាគារហ័ងហ្គងជាយី នៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ជាមួយសង្សារ។
បច្ចុប្បន្នស្រ្តីរងគ្រោះទាំងពីរ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត