Connect with us

ព័ត៌មានអន្ដរជាតិ

ចិន គំរាមសងសឹកអាមេរិក បើហ៊ានបិទ TikTok 

បានផុស

នៅ

ជម្លោះពាក់ព័ន្ធកម្មវិធី TikTok បានក្លាយជាប្រធានបទក្តៅរវាងសហរដ្ឋអាមេរិកនិងចិន ហើយពេលនេះទីក្រុងប៉េកាំង បានចេញមុខគំរាមសងសឹក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន អនុវត្តច្បាប់ហាមប្រាមលើកម្មវិធីបណ្តាញសង្គមនេះមែន។ នេះបើតាមការចុះផ្សាយរបស់ Fox News

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញច្បាប់បង្ខំឲ្យក្រុមហ៊ុន ByteDance ដកទុនពី TikTok ក្នុងរយៈពេល៩ខែបើមិនដូច្នោះទេនឹងបិទកម្មវិធីនេះនៅក្នុងសហរដ្ឋអាមេរិក, អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian កាលពីថ្ងៃចន្ទទី២៩ខែមេសា បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន កុំធ្វើរឿងអវិជ្ជមានទាក់ទងនឹងប្រទេសចិនឲ្យសោះ។

លោកព្រមានថា “បើអាមេរិក នៅតែរឹងចចេសមិនព្រមប្តូរចិត្តមែន ច្បាស់ណាស់ ចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់និងតឹងតែងជាទីបំផុត ដើម្បីការពារផលប្រយោជន៍សន្តិសុខនិងការអភិវឌ្ឍរបស់ខ្លួនជាក់ជាមិនខានឡើយ”។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian (រូបថត៖ Global Times)

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបញ្ជាក់ឡើយថាតើ ចិននឹងប្រើវិធានការអ្វីដើម្បីសងសឹកទៅអាមេរិកពាក់ព័ន្ធការហាមប្រាមកម្មវិធី TikTok នេះ។

ជុំវិញច្បាប់ TikTok ថ្មីដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃទី២៤ខែមេសានេះដែរ, នាយកប្រតិបត្តិ TikTok លោក Shou Zi Chew បានប្រកាសថា ក្រុមហ៊ុននឹងដាក់ពាក្យបណ្តឹង ពីព្រោះច្បាប់ថ្មីនេះ បានរំលោភលើសិទ្ធិរបស់អ្នកប្រើប្រាស់ជាជនជាតិអាមេរិក ក្រោមវិសោធនកម្មទីមួយចំពោះសេរីភាពខាងសាសនានិងសេរីភាពនៃការបញ្ចេញមតិ។

នាយកប្រតិបត្តិ TikTok លោក Shou Zi Chew (រូបថត៖ Getty)

សូមបញ្ជាក់ថា TikTok កំពុងទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងបណ្តាប្រទេសលោកខាងលិច ព្រោះតែក្តីកង្វល់អំពីហានិភ័យដែលទិន្នន័យអ្នកប្រើប្រាស់​ អាចធ្លាក់ចូលទៅក្នុងដៃរបស់ចិន។ តួយ៉ាង ភ្នាក់ងារសន្តិសុខអាល្លឺម៉ង់ បានព្រមានប្រជាជន សូមកុំប្រើប្រាស់ TikTok ឲ្យសោះខណៈកម្មវិធីនេះ ត្រូវបានហាមឃាត់នៅលើឧបករណ៍របស់បុគ្គលិករដ្ឋ ក្នុងប្រទេសជាច្រើនរួចទៅហើយ។

យ៉ាងណា កម្មវិធីវីដេអូខ្លីនេះអះអាងថា ការចោទប្រកាន់ទាំងអស់គឺមិនមានមូលដ្ឋានច្បាស់លាស់ឡើយ ហើយនេះគឺជាការយក TikTok ធ្វើជាអាវុធនយោបាយសុទ្ធសាធ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ EU បើកការស៊ើបអង្កេតលើ TikToK ជុំវិញច្បាប់ការពារអនីតិជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លើសពីទំនប់ស្តុកទឹក ទំនប់សែនសុខដុម ផ្ដល់ជាទីតាំងសម្រាប់ការប្រណាំងទូកង  ក្នុងខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ម្លប់សន្តិភាព ជំរុញពលរដ្ឋគ្រប់ៗ រូប មានឱកាសប្រកបមុខរបរ និងធ្វើបុណ្យទានតាមសទ្ធាជ្រះថ្លារៀងខ្លួន

សន្តិសុខសង្គម៣ ម៉ោង មុន

ឃាតករសម្លាប់ជនជាតិចិនដូចគ្នា ​ករណី​ជំរិតទារប្រាក់ ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនបាន

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត ដាស់តឿនអ្នកវិនិយោគ ប្រុងប្រយ័ត្នចំពោះឧក្រិដ្ឋជន ក្លែងខ្លួន ជាឈ្មោះក្រុមហ៊ុន ដើម្បីចូលរួមក្នុងសកម្មភាពឆបោក

សេដ្ឋកិច្ច៣ ម៉ោង មុន

គម្រោងសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា មានផ្ទៃដីជាង ៥០០ ហិកតា បង្កើតការងារជាង ៥ ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម