Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមីន ទទួលបានជំនួយ ៣ពាន់ដុល្លារ បន្ថែមទៀត ក្នុងការចូលរួមបោសសម្អាតមីននៅកម្ពុជា

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលថវិកាសប្បុរសធម៌ ពីវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ដែលផ្តល់ជូនដោយលោក Robert Hwang អនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងលោក Andrew Tey នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា។

នាឱកាសនោះ លោក Robert Hwang បានមានប្រសាសន៍ថា ការផ្តល់ថវិការសប្បុរសធម៌ចំនួន ៣ ០០០ ដុល្លារនាពេលនេះ ជាការបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមរបស់វិទ្យាស្ថានរបស់ខ្លួន ក្នុងការលុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីនរបស់ប្រជាពលរដ្ឋខ្មែរ។ ជាមួយគ្នានេះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់អាជ្ញាធរមីន ក្នុងការលុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ​ ជាពិសេសប្រែក្លាយដីមីនឱ្យក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់ការរស់នៅ និងអភិវឌ្ឍន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការឆ្លើយតប ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណ(TAFTAC)ដែលបានផ្តល់ថវិកាសប្បុរសធម៌ និងតែងតែគាំទ្រដល់សកម្មភាពមីននៅកម្ពុជា។ ក្នុងពិធីនេះដែរ លោកបានបង្ហាញទឹកចិត្តកត្តញ្ញូតាធម៌​ចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចជាវីរៈបុរសដ៏ឆ្នើមមួយរូប បានផ្តួចផ្តើមសកម្មភាពបោសសម្អាតមីននៅកម្ពុជា ក្នុងការលុបបំបាត់ការរងគ្រោះរបស់ប្រជាពលរដ្ឋកម្ពុជា និងបានបង្កើតលក្ខខណ្ឌដ៏ប្រសើរសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ ហើយវានឹងក្លាយជាកេរដំណែលដ៏ធំធេងរបស់សម្តេចបន្សល់ទុលដល់ប្រជាពលខ្មែរគ្រប់ជំនាន់។

បន្ថែមពីនេះ លោកបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានបន្តខិតខំដឹកនាំកម្ពុជាឆ្ពោះទៅរកប្រទេសមួយដែលគ្មានការរងគ្រោះដោយសារគ្រាប់មីន។

បើតាមទេសរដ្ឋមន្រ្តី គិតត្រឹមឆ្នាំ២០២៣ កម្ពុជាបានរំដោះផ្ទៃដីដែលមានគ្រាប់មីន និងសណល់ជាតិផ្ទុះពីសង្គ្រាម បានសរុបចំនួន ៣ ០២៤ គីឡូម៉ែតក្រឡា ដោយរកឃើញ​ និងកម្ទេចចោលគ្រាប់មីន​ និងសំណល់ជាតិផ្ទុះពីសង្រ្គាម​រាប់លានគ្រាប់។ ប៉ុន្តែទោះយ៉ាងនេះក្តី កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីនចំនួន ៤៦៨ គីឡូម៉ែតក្រឡា ដែលត្រូបន្តបោសសម្អាត ដើម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥។

ក្នុងរយៈពេល​ជាង​ ៣០ ​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​ ១៩៩២ រហូតទល់​ឆ្នាំ ​២០២៣ ​កន្លងមក កម្ពុជា​បាន​រំដោះ​ផ្ទៃដី​ដែល​គំរាមកំហែង​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​ចំនួន ​៣ ០២៤ ​គីឡូម៉ែត្រ​ការ៉េ ក្នុង​នោះបាន​រកឃើញ​គ្រាប់​ប្រមាណ​ជាង​ ៤ ​លាន​គ្រាប់ និង​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ ១១​ លាន​នាក់​ បានទទួល​ផល​ពី​ការងារ​បោស​សម្អាត​មីន​។

គិត​មកទល់ពេលនេះ កម្ពុជា​បានប្រកាស​រាជធានី​ខេត្ត​អស់​មីន​សរុប​បាន​ប្រមាណ ១៥​ ខេត្ត រួមមាន​ខេត្ត​ស្ទឹងត្រែង ខេត្ត​កែប ខេត្តព្រៃវែង ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ ខេត្តកណ្តាល ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង តាកែវ  កំពត មណ្ឌលគិរី កំពង់ស្ពឺ និង​ខេត្តក្រចេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៣២ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៤៧ នាទីutes មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ២ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៣ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៤ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៥ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម