ព័ត៌មានជាតិ
ក្រុមការងារ១០០រាត្រី ចុះជួយតទឹក និងធ្វើស្ពានឱ្យពលរដ្ឋភូមិអាវឡាតាន់ ក្រោមជំនួយរបស់សម្តេចតេជោ
សមាគមក្រុមការងារ១០០រាត្រី និងសមាគមនិស្សិតសន្តិភាពដើម្បីលទ្ឋិប្រជាធិបតេយ្យ បានដឹកនាំយុវជន និងនិស្សិត ចុះជួយតទឹក និងធ្វើស្ពានជូនប្រជាពលរដ្ឋភូមិអាវឡាតាន់ (តំបន់កោះកុងក្រៅ) ក្រោមជំនួយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។
បេសកកម្មចុះជួយពលរដ្ឋនេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដោយកិច្ចសហការរបស់សមាគមក្រុមការងារ១០០រាត្រី និងសមាគមនិស្សិតសន្តិភាពដើម្បីលទ្ឋិប្រជាធិបតេយ្យ។ ក្រោយទទួលបានដំណឹងពីការលំបាកស្ពានធ្វើដំណើរ និងបញ្ហាតម្លៃទឹកថ្លៃនៅភូមិអាវឡាតាន់ សម្តេចទាំងទ្វេ គឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកបដោយក្តីមេត្តា ករុណា បានផ្ដល់ជំនួយដល់ប្រជាពលរដ្ឋនៅភូមិអាវឡាតាន់ឱ្យ ទទួលបានទឹក និងស្ពាន ដែលបានជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋបានយ៉ាងច្រើន។
បើតាមលោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី កន្លងទៅមានចលនាអេឡិច បានចុះទៅឃោសនាញុះញង់ប្រជាពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាល ដើម្បីប្រយោជន៍បរទេស។ ប៉ុន្តែនៅពេលនេះ ក្រោយប្រជាពលរដ្ឋបានយល់ច្បាស់ ចលនាអេឡិចនេះលែងអាចឈរជើងនៅកោះកុងក្រៅបន្តទៀត ក្រៅពីខិតខំផលិតវីដេអូបង្អាប់ប្រទេសជាតិខ្លួនឯង។
លោក មួង សូនី ថា គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរទេ ហើយតាងនាមសមាគមក្រុមការងារ១០០រាត្រី និងសមាគមនិស្សិតសន្តិភាពដើម្បីលទ្ឋិប្រជាធិបតេយ្យ ព្រមទាំងប្រជាពលរដ្ឋ បានថ្លែងអំណរអរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានជួយដល់ប្រជាពលរដ្ឋគ្រប់ទិសទី បើទោះបីនៅឆ្ងាយយ៉ាងណាក៏ដោយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា