សន្តិសុខសង្គម
ឧកញ៉ា ម៉ុង ឫទ្ធី ប្រកាសខាតលុយជាង៣០ម៉ឺនដុល្លារពីការឆេះចម្ការកៅស៊ូនៅខេត្តកោះកុង
លោកបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអ្នកជំនួញមួយរូប និងជាម្ចាស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសពីការខាតបង់ទឹកប្រាក់រហូតដល់ជាង៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយសារភ្លើងឆេះចម្ការកៅស៊ូប្រមាណជាង២០ហិកតា នៅខេត្តកោះកុង។ ជាមួយនឹងការប្រកាសខាតបង់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ លោកបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ក៏បានលើកឡើងថា ករណីនេះក៏បណ្ដាលឲ្យកម្មករ និងបុគ្គលឹករបស់ក្រុមហ៊ុនជាច្រើនបាត់ការងារផងដែរ។

យោងតាមសំណេរដែលបង្ហោះនៅលើផេកផ្លូវការរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី នៅព្រឹកថ្ងៃទី៣០ ខែមេសា នេះ ហេតុការណ៍ដែលបណ្ដាលឲ្យកើតមានករណីអគ្គិភ័យឆេះចម្ការកៅស៊ូរហូតដល់ជាង២០ហិកតា និងធ្វើឲ្យខូចខាតដើមកៅស៊ូប្រមាណជា ១១.២០០ដើមនេះ គឺផ្ដើមចេញពីប្រជាពលរដ្ឋកាប់រានព្រៃដុតដោយមិនមានការប្រុងប្រយ័ត្នបណ្តាលអោយឆាបឆេះរាលដាលមកចំការកៅស៊ូតែម្តង។

តាមសំណេររបស់លោកឧកញ៉ា ម៉ុង ឫទ្ធី បានសរសេររៀបរាប់ថា វេលាម៉ោង១រសៀល ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ មានករណីភ្លើងឆេះចម្ការកៅស៊ូរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប អស់ប្រមាណជាជាង២០ហិកតា សរុបដើមកៅស៊ូដែលឆេះខូចខាតអស់ចំនួន ១១.២០០ដើម។ សំណេរដដែលបន្ថែមថា ករណីនេះបានកើតឡើងនៅចំណុចព្រំប្រទល់ឃុំកែវផុស ស្រុកស្ទឹងហាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បណ្តាលមកពីប្រជាជនកាប់រានព្រៃដុតដោយមិនមានការប្រុងប្រយ័ត្ន បណ្តាលអោយឆាបឆេះរាលដាលមកចំការកៅស៊ូតែម្តង។ ករណីនេះបណ្ដាលអោយបាត់ការងាររបស់បុគ្គលឹក កម្មករ និងទ្រព្យសម្បត្តិបើគឹតជាថវិការអស់ប្រមាណជាជាងបីរយពាន់ដុល្លារសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខុម




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?