ព័ត៌មានជាតិ
ឌឺដងពាក្យសម្ដីដាក់គ្នាផ្ទុះហិង្សាប្រើសុទ្ធតែម៉ាឡេត
បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងម្នាក់ទៀតរបួសធ្ងន់ក្នុងករណី ឌឺដងពាក្យសម្ដីដាក់គ្នាទៅវិញទៅមកផ្ទុះហិង្សាកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុច ខាងជើងភូមិស្រែខ្វាវ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។
ជនបង្កមានឈ្មោះ សាំ មិសស្តាវ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិបឹងប្រួល ឃុំបឹងប្រួល ស្រុកត្បូឃ្មុំ ខេត្តត្បូងឃ្មុំ ។ ចំណែកជនរងគ្រោះមានឈ្មោះ ធំ ណាក់ ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិរាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប បានយកម៉ាឡេតវាយទៅលើឈ្មោះធំ ណាក់ ភេទប្រុស អាយុ44ឆ្នាំ នៅភូមិរាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ( បែកក្បាលផ្នែកខាងក្រោយដេរចំនួន២០ថ្នេរ និងបែកខ្ទង់ច្រមុះ )
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះផ្ដើមចេញដោយការនិយាយឌឺដងពាក្យសម្ដីដាក់គ្នាទៅវិញទៅមក កើតចេញជាហិង្សា ទើបបណ្ដាលឲ្យមានអ្នករងរបួសបែបនេះ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងអធិការនគរបាលស្រុកឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ ៖ គឿនវេត
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់