Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ត្រៀមរៀបចំដាក់ចេញសេចក្តីណែនាំ ហាម​ឃាត់ការលក់ដូរបារីអេឡិចត្រូនិក នៅជុំវិញ​បវិវេណសាលារៀន

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាបានបើកកិច្ចប្រជុំបន្ទាប់មួយដោយអញ្ជើញក្រសួង/ស្ថាប័នពាន់ព័ន្ធនានា ចូលរួមពិភាក្សា និងស្វែងរកយន្តការ/វិធានការបន្ថែមក្នុងការបង្ការនិងទប់ស្កាត់ការប្រើប្រាស់និងចែកចាយ បារីអេឡិចត្រូនិកតាមប្រព័ន្ធអនឡាញ (Online)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបើកកិច្ចប្រជុំនេះឡើង ដោយក្រសួងអប់រំ យុវជន និងកីឡា រកឃើញថា ប្រភពចែកចាយ និងលក់បារីអេឡិចត្រនិក/វេប ធំចម្បង គឺតាមបណ្តាញព័ត៌មានសង្គមជាអាទិ៍ ហ្វេសប៊ុក (Facebook) តិកតុក (Tik Tok) អ៊ីនស្រ្តាក្រាម (Instagram) តេឡេក្រាម (Telegram)។ បន្ថែមពីនេះ ទីតាំងក្នុងការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងចំណោមយុវជនភាគច្រើនលើសលប់ គឹគឺនៅហាងការហ្វេ/ភោជនីយដ្ឋាន និងសួនសាធារណៈ ដែលទីតាំងទាំងនោះនៅក្រៅបរិវេណសាលារៀន ឬក្រៅម៉ោងសិក្សា។

យោងតាមស្មារតីកិច្ចប្រជុំ បានឯកភាពគ្នាថា ការរៀបចំផ្ដូចផ្ដើមលិខិតបទដ្ឋានគតិយុត្តក្នុងការចាត់វិធានការទៅលើការប្រើប្រាស់ ការចែកចាយបារីអេឡិចត្រូនិកជាការចាំបាច់ ដើម្បីបង្ការកុមារ និងយុវជនកុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិក/វេប។

ជាមួយគ្នានោះដែរ ក្រសួងអប់រំ ស្នើសុំឱ្យក្រសួង ស្ថាប័នមានសមត្ថកិច្ច រួមមានក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ចាត់វិធានការតាមច្បាប់ជាបន្ទាន់ ចំពោះការចែកចាយបារីអេឡិចត្រូនិក ជាពិសេសការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ដូចជា ហ្វេសប៊ុក (Facebook) តិកតុក (Tik Tok) អ៊ីនស្រ្តាក្រាម (Instagram) តេឡេក្រាម (Telegram) ដាដើម ទើបអាចបង្ការកុមារ និងយុវជនកុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិក/វេប។ 

គួរបញ្ជាក់ផងដែរថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំផុត។ វាផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះយុវជន និងកុមារ។ សារធាតុនីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញារបស់កុមារ និងយុវជន។ ជាតិនីកូទីន ធ្វើឱ្យមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្ររបស់ពួកគេ។

ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែនគ្លីកូល (Propylene glycol) និង គ្លីសេរីន (Glycerin) វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង។  បើយោងតាមមជ្ឍមណ្ឌល CDC នៃសហរដ្ឋអាមេរិក ដែលបានធ្វើការសិក្សាស្រាវជ្រាវប្រមូលទិន្នន័យចាប់ពីខែ សីហា ឆ្នាំ ២០១៩ ដល់ខែ កុម្ភៈ ឆ្នាំ ២០២០ បានបង្ហាញថាមានប្រជាជនអាមេរិកចំនួន២៨០៧នាក់ ឈឺ និង៦៨នាក់ បានស្លាប់ដោយសារតែជំងឺសួត ដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម