Connect with us

សេដ្ឋកិច្ច

Microsoft នឹង​វិនិយោគ ១,៧ ពាន់​លាន​ដុល្លារ​លើ Cloud, AI នៅ​ឥណ្ឌូនេស៊ី​

បានផុស

នៅ

រដ្ឋធានីហ្សាការតា៖ ក្រុមហ៊ុន Microsoft នឹងបោះទុនវិនិយោគចំនួន១,៧ ​ពាន់លានដុល្លារក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីផ្តល់លទ្ធភាពដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះជាមួយនឹងសេវាកម្មពពក និងបញ្ញាសិប្បនិមិត្ត​(AI)  រួមទាំងការសាងសង់មជ្ឈមណ្ឌលទិន្នន័យផងដែរ។ នេះបើយោងតាមលោកនាយកប្រតិបត្តិ​ Satya Nadella ថ្លែងកាលពីថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មានរបស់សិង្ហបុរី ទីក្រុងហ្សាការតាគឺជាកន្លែង​ដំបូងគេរបស់លោក Nadella ក្នុងដំណើរទស្សនៈកិច្ចរបស់គាត់មកកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ខណៈដែលក្រុមហ៊ុនអាមេរិកមួយនេះកំពុងផ្សព្វផ្សាយអំពីបច្ចេកវិទ្យា AI ជំនាន់ថ្មីរបស់ខ្លួនដើម្បីជំរុញកំណើន។ លោក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ថៃ​នៅ​ចុង​សប្តាហ៍​នេះផងដែរ។

លោក Nadella បាននិយាយថា៖« ក្រុមហ៊ុន Microsoft នឹងពង្រីកការវិនិយោគលើការសាងសង់មជ្ឈមណ្ឌលទិន្នន័យកុំព្យូទ័រលើពពកនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលមានទុនវិនិយោគចំនួន ១,៧ ពាន់លានដុល្លារ ​ដើម្បីនាំយកហេដ្ឋារចនាសម្ព័ន្ធ AI ចុងក្រោយ​ និងអស្ចារ្យបំផុតមកកាន់ប្រទេសឥណ្ឌូនេស៊ី»។

​លោក Nadella បាននិយាយថា Microsoft នឹងបណ្តុះបណ្តាលមនុស្ស ២,៥ លាននាក់នៅអាស៊ីអាគ្នេយ៍លើការប្រើប្រាស់ AI នៅឆ្នាំ ២០២៥ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម