Connect with us

KPT+

អាជីវកម្ម​ខ្នាត​តូច​នៅ​តែ​អាច​រកស៊ី​ក្នុង​វិបត្តិ​កូវីដ ​ប្រសិន​ចេះ​វិធី​ទាំង​នេះ

បានផុស

នៅ

ខណៈ​ការ​រឹតត្បិត បាន​ធ្វើ​ឲ្យ​អាជីវកម្ម​ជា​ច្រើន​ទប់​មិន​ជាប់នឹង​ការ​បាត់ចំណូល ហើយ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បិទទ្វារ​នោះ​ក្នុង​នោះ អាជីវកម្ម​ខ្នាត​តូច​ជា​ច្រើន​មិន​អាច​ធ្វើ​ប្រតិបត្តិការ បន្ត​បាន​ដូចធម្មតា និង កំពុង​ប្រឈម​ឧបសគ្គ​យ៉ាងដំណំ។

ដើម្បី​សម្រួល​អាជីវកម្ម​ឲ្យ​អាចឈរនឹងក្នុងស្ថានភាពបច្ចុប្បន្ននេះសូមធ្វើដូចតទៅ៖

ផ្ដល់​ជូន​អតិថិជន​នូវ​ជម្រើស​ថ្មី ងាយ​ជាង​មុន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧទាហរណ៍​ក្រៅ​ពី​មក​ហាង​ផ្ទាល់​មាន​ក្រុមហ៊ុន​មួយ​ចំនួន​អាច​រក​វិធី​ច្នៃប្រឌិត​ដើម្បី​ផ្តល់​ជូន​ផលិតផល​របស់​ពួកគេ​តាម​អ៊ិនធើណេត​ជំនួស​ឲ្យ​ការ​ទៅដល់ហាងផ្ទាល់។ មិន​ខុស​គ្នា​ប៉ុន្មាន​ទេ សម្រាប់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច ម្ចាស់​ហាង​បម្រើ​អាហារ​និង​ភេសជ្ជៈ  ឬ​ហាង​លក់​សម្ភារៈ​ប្រើប្រាស់​ជាដើម អាច​អនុវត្ត​វិធី​ដូចគ្នា​ដើម្បី​ធ្វើ​ឲ្យ​អតិថិជន​ក្នុង​ស្រុក​អាច​ទិញ​ទំនិញ​របស់​អ្នក​ក្រៅពី​មក​ហាង​ផ្ទាល់​បាន។

ការ​ផ្សព្វផ្សាយ​លក់​ទំនិញ និង​អាហារ​លើ​បណ្ដាញ​សង្គម​ជា​វិធី​ល្អ​មួយ​ដែល​គេ​កំពុង​ពេញនិយម​នៅ​គ្រប់​ទីកន្លែង។ ប៉ុន្តែ​អ្វី​ដែល​ម្ចាស់​អាជីវកម្ម​ត្រូវ​ធ្វើ​ដើម្បី​កុំ​ឲ្យ​ឆាប់​បាត់បង់​អតិថិជន​គឺ​លក្ខណៈ​ប្លែក​ពី​គេ។ វា​ពិតជា​មិន​ងាយ​ប៉ុន្មាន​ឡើយ​ដែលត្រូវលក់ផលិតផលដូចគេ តែ​មាន​ភាព​ពិសេស។ ភាព​ពិសេស​នោះ​អាច​ធ្វើ​ឡើង​ក្នុង​ទម្រង់​ដូចជា លក់​ផលិត​ដូចគ្នា​តែ​តម្លៃ​ទាប​ជាង​បន្តិច ការ​ប្រូម៉ូត​សិន​បន្ថែម​តិចតួច និង​ការ​ដឹកជញ្ជូន​ឥតគិតថ្លៃ ។ល។ មួយ​វិញ​ទៀត​ម្ចាស់​ហាង​គួរមានសេវាខ្ចប់ទំនិញសម្រាប់ករណីពិសេសដែលភ្ញៀវត្រូវការសម្រាប់ធ្វើអំណោយឬកាដូផងក៏ល្អ។

នៅស្រុកក្រៅ ម្ចាស់ហាងនានាច្រើនមាន App ដើម្បី​ងាយស្រួល​ដល់​ភ្ញៀវ​អាច​ទិញ​ទំនិញ​បាន​រហ័ស​ដោយ​គ្រាន់តែចុចយកតាមជម្រើសដែលមានស្រាប់។ ក្នុង​ស្រុក​យើង​វិញ​ក៏​មាន​ក្រុមហ៊ុន​និង​ហាង​ខ្លះមាន App ប្រើ​ដែរ តែ​ក្នុង​ចំនួន​តិច​នៅ​ឡើយ។ ប៉ុន្តែ​ប្រទេស​យើង​ក៏​មាន​វិធី​ល្អ​មួយ​សម្រាប់​ម្ចាស់​ហាង​និង​អតិថិជន​ដែរ​នោះគឺ ផេក(Page)។ មិន​ថាអ្នកមាន គេហទំព័រ ឬ App ឬ​ផេក​សម្រាប់លក់ទេ រឿងសំខាន់មួយគឺត្រូវមានទំនាក់ទំនាក់ល្អជាមួយភ្ញៀវជានិច្ច នោះអាជីវកម្មរបស់អ្នកនឹងមិនងាយបាត់បង់ភ្ញៀវឡើយ។

វិធីទាំងនេះក្រៅពីផ្ដល់ភាពងាយស្រួលដល់អតិថិជនដោយមិនចាំបាច់ទៅហាងផ្ទាល់ហើយ វា​ក៏​ជា​មធ្យោបាយ​ការពារ​សុខភាព​ និងជួយរក្សាខ្លួនអ្នកនិងអតិថិជនឱ្យមានសុវត្ថិភាពផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ jimdo

ចុចអាន៖តើ​វីរុស​កូវីដ១៩ នឹង​ផ្លាស់ប្ដូរ​អនាគត​ការងារ​យ៉ាងដូចម្ដេច?

ចុចអាន៖ក្នុង​វិបត្តិ​មេរោគ​រាតត្បាត​គ្រប់គ្នា​ពិបាក​រក​ការងារ​ធ្វើ​មែនទេ? អនុវត្ត​វិធី​នេះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទីutes មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

ព័ត៌មានជាតិ២០ នាទីutes មុន

លោក យក់​ ប៊ុនណា​ សំណូមពរដល់កម្មសិក្សាការីទើបបញ្ចប់វគ្គសិក្សា ត្រូវពង្រីកគម្រោងដើម្បីផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព

កីឡា៣១ នាទីutes មុន

លោក Pep Muñoz ៖«ការប៉ះ Thanh Hoa ថ្ងៃស្អែក ប្រៀបដូចវគ្គផ្ដាច់ព្រ័ត្រ»

សេដ្ឋកិច្ច៣៤ នាទីutes មុន

កម្ពុជា-ហ្វីលីពីន បង្ហាញជំហរលើកិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យា

Sokha Hotels

ព័ត៌មានពេញនិយម