ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន AstraZeneca ដាច់ចិត្តទម្លាយថា វ៉ាក់សាំងកូវីដរបស់ខ្លួន ពិតជាអាចបណ្តាលឲ្យមនុស្សស្លាប់មែន
យោងតាមសារព័ត៌មាន Telegraph ផ្សាយកាលពីដើមសប្តាហ៍នេះ, ក្រុមហ៊ុនឱសថយក្ស AstraZeneca បានដាច់ចិត្តទទួលស្គាល់ជាលើកដំបូងថា វ៉ាក់សាំងជំងឺកូវីដ១៩របស់ខ្លួន ពិតជាអាចបណ្តាលឲ្យមានផលប៉ះពាល់កម្រ ដូចជាបង្កការកកឈាម និងស្លាប់ពិតមែន។
ការទម្លាយព័ត៌មាននេះ កើតឡើងចំពេលក្រុមហ៊ុន កំពុងប្រយុទ្ធប្រឆាំងនឹងពាក្យបណ្តឹង ដែលចោទប្រកាន់ថា វ៉ាក់សាំងរបស់ខ្លួន ដែលរួមសហការបង្កើតជាមួយសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស គឺអាចបណ្តាលឲ្យអ្នកចាក់បាត់បង់ជីវិតនិងរបួសធ្ងន់ធ្ងរ។
ពាក្យបណ្តឹងគឺចេញពីលោក Jamie Scott ដែលកើតមានកំណកឈាម បណ្តាលឲ្យគាត់ខូចខួរក្បាល បន្ទាប់ពីចាក់ថ្នាំបង្ការក្នុងខែមេសាឆ្នាំ២០២១ ដែលកាលនោះជំងឺកូវីដ១៩ កំពុងរាតត្បាតខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយ កាលនោះក្រុមហ៊ុនបានចេញមុខបដិសេធចំពោះការចោទប្រកាន់របស់លោក Scott ហើយមកដល់ខែឧសភាឆ្នាំ២០២៣, AstraZeneca ក៏ទទូចដែរថា “យើងមិនទទួលយកបានឡើយដែលថា បញ្ហាកកឈាម TTS ត្រូវបានបង្កឡើងដោយវ៉ាក់សាំង”។
TTS គឺជាស្ថានភាពដ៏កម្រមួយ ដែលមនុស្សម្នាក់វិវឌ្ឍទៅជាកើតកំណកឈាម ពោលគឺវាអាចកាត់បន្ថយលំហូរឈាមនៅពេលរួមផ្សំជាមួយនឹងចំនួនប្លាកែតទាប។ រោគសញ្ញារបស់ TTS រួមមានដូចជា ឈឺក្បាលខ្លាំងនិងឈឺពោះ ជាដើម។
យ៉ាងណាមិញ នៅក្នុងឯកសារដែលត្រូវបានបញ្ជូនទៅតុលាការចក្រភពអង់គ្លេស កាលពីខែកុម្ភៈឆ្នាំ២០២៤នេះ ក្រុមហ៊ុន AstraZeneca បានដាច់ចិត្តទទួលស្គាល់ថា វ៉ាក់សាំងរបស់ខ្លួន ពិតជាអាចបណ្តាលឲ្យកើតមាន TTS មែន ប៉ុន្តែវាជារឿងកម្របំផុត ហើយមិនមែនតែ AstraZeneca ទេ វ៉ាក់សាំងកូវីដផ្សេងទៀត ក៏អាចកើតមានបញ្ហាដូចគ្នានេះដែរ។
សូមរម្លឹកថា បណ្តាប្រទេសលោកខាងលិចមួយចំនួន បានសម្រេចចិត្តផ្អាកការចាក់វ៉ាក់សាំង AstraZeneca នៅនិទាឃរដូវឆ្នាំ២០២១ ដោយសារភ័យខ្លាចថា វាអាចបណ្តាលឲ្យអ្នកជំងឺខ្លះកើតកំណកឈាម។
ពេលនោះ ប្រធានយុទ្ធសាស្ត្រវ៉ាក់សាំងរបស់ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) លោក Marco Cavaleri ក៏ទទួលស្គាល់ដែរថា ពិតជាមានទំនាក់ទំនងជាក់ស្តែង រវាងវ៉ាក់សាំង AstraZeneca និងកំណកឈាមក្នុងខួរក្បាលមែន ប៉ុន្តែលោកអះអាងថា អត្ថប្រយោជន៍មានច្រើនជាងហានិភ័យ។
យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក, វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពប្រឆាំងជំងឺកូវីដ១៩បាន ៧២% ហើយបើយោងតាមក្រុមហ៊ុន, គិតត្រឹមខែមេសាឆ្នាំ២០២១ មានមនុស្សជាង១៧លាននាក់ បានចាក់វ៉ាក់សាំងនេះនៅសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ហើយមានករណីកកឈាមមិនដល់៤០ករណីផងដែរ ដែលត្រូវបានគេរាយការណ៍៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចាក់វ៉ាក់សាំង AstraZeneca ដូសជំរុញ បង្កើនអង់ទីគ័រខ្លាំងក្លាប្រឆាំង អូមីក្រុង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់