Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ផ្លូវហាយវ៉េ នៅចិន ស្លាប់មនុស្ស ១៩នាក់

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Xinhua នៅថ្ងៃពុធទី១ខែឧសភា, មនុស្សចំនួន១៩នាក់ ត្រូវបាត់​បង់ជីវិត ក្នុងហេតុការណ៍បាក់ផ្លូវហាយវ៉េមួយនៅខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។

(រូបថត៖ Weibo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវដែលតភ្ជាប់ពីទីក្រុង Meizhou និងតំបន់ Dabu ក្នុងខេត្ត ក្វាងទុង បានបាក់នៅម៉ោងប្រហែល២:១០នាទីទាបភ្លឺ ខណៈឧបទ្ទវហេតុនេះ ក៏បណ្តាលឲ្យរថយន្តចំនួន១៨គ្រឿង ត្រូវជាប់គាំងជាមួយមនុស្សសរុប៤៩នាក់ផងដែរ។

តាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គិតត្រឹមម៉ោង១១ព្រឹកថ្ងៃពុធ ក្រៅពីមនុស្សបាត់បង់ជីវិត១៩នាក់, នៅមានមនុស្ស៣០នាក់ទៀត ត្រូវរបួស កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

(រូបថត៖ AP)

ភ្លាមៗក្រោយគ្រោះថ្នាក់នេះ អាជ្ញាធរបានបញ្ជូនក្រុមការងារមានគ្នាប្រហែល៥០០នាក់ ទៅកាន់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះ។

ទោះបីជាយ៉ាងណាក៏ដោយ មូល​ហេតុ​នៃ​ការបាក់ផ្លូវនៅ​មិន​ទាន់ត្រូវ​បាន​បញ្ជាក់ច្បាស់ឡើយ ប៉ុន្តែគេបានចង្អុលទៅបញ្ហាអាកាសធាតុ ព្រោះថា ខេត្តក្វាងទុង ​ត្រូវ​រង​ការ​វាយ​ប្រហារ​ដោយ​ព្រឹត្តិការណ៍​អាកាសធាតុកាចសាហាវ ​ក្នុង​រយៈពេលប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដូចជាគ្រោះ​ទឹក​ជំនន់និង​ខ្យល់​ព្យុះ​កំបុតត្បូងជាដើម៕

អត្ថបទ៖ សុខ​ សុវណ្ណ

ចុចអាន៖ ផ្លូវហាយវ៉េបែលហ្ស៊ិក រាប់គីឡូម៉ែត្រ ក្លាយជាភ្នំសំរាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៥ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម