ព័ត៌មានអន្ដរជាតិ
ផ្ទុះរោងចក្រឈើនៅវៀតណាម ផ្តាច់ជីវិតមនុស្ស ៦នាក់
តាមសេចក្តីរាយការណ៍របស់ VN Express នៅថ្ងៃពុធទី១ខែឧសភា, ហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយនៅរោងចក្រឈើ ក្នុងខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម បានបណ្តាលឲ្យមនុស្សចំនួន៦នាក់ បាត់បង់ជីវិត។
ហេតុការណ៍នេះ កើតឡើងនាវេលាម៉ោង៩ព្រឹកនៅរោងចក្រ Binh Minh ខណៈជាបឋមត្រូវបានគេសន្មត់ថា មូលហេតុគឺបណ្តាលមកពីទុស្សេខ្សែភ្លើង។
តាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់ ការផ្ទុះដ៏សាហាវនេះ បណ្តាលឲ្យមនុស្ស៦នាក់ ស្លាប់នៅនឹងកន្លែង រីឯ៧នាក់ផ្សេងទៀតរងរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះ ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា កម្មកររោងចក្រទើបតែជួសជុលឡចំហាយទឹកហើយប៉ុណ្ណោះ ស្រាប់តែ៣នាទីក្រោយមក ក៏កើតមានការផ្ទុះតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ វៀតណាម មិនបានផ្តល់ព័ត៌មានលម្អិតទាក់ទិនគ្រោះថ្នាក់នេះទេ ដោយគ្រាន់តែបង្ហើបថា ក្រុមហ៊ុនផលិតកម្មនិងជួញដូរឈើ Binh Minh បានធ្វើប្រតិបត្តិការអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយមានការវិនិយោគផ្ទាល់ពីបរទេស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម តាមរកស្រ្តីដែលលក់ម្នាស់ឲ្យទេសចរបរទេស ៣ផ្លែ ២០ដុល្លារ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត